បរទេស៖ Paris St-Germain បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ French Cup ខណៈដែលពួកគេបានយកឈ្នះ Montpellierក្នុងលទ្ធផល ៦ទល់និង៥ ដោយបាល់កាត់សេចក្តីប៉េណាំងទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃពុធ។
ការប្រកួតទទួលលទ្ធផលស្មើគ្នា២ទល់និង២ពេលបញ្ចប់ម៉ោង៩០នាទីនេះខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខអោយក្រុមភ្ញៀវ PSG មុនពេលGaetan Laborde របស់ក្រុម Montpellier បានវាយបកតាមស្មើវិញ។ ទោះយ៉ាងណាសមាជិកជ័យលាភី World Cup ២០១៨ មានឪកាសបន្តរកគ្រាប់បាល់វាយបកនាំមុខវិញនៅនាទីទី៥០ មុនពេល Andy Delort ព្យាយាមរកគ្រាប់បាល់វាយបកតាមស្មើវិញ២ទល់និង២ នៅនាទីទី៨៣មុនបញ្ចប់ការប្រកួតតង់ទី២ ។
វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ Stade de France នៅថ្ងៃទី ១៩ ខែឧសភាខណៈ PSG នឹងត្រូវប្រកួតជាមួយក្រុមលំដាប់ទី ៤ Vallieresរឺ Monaco ដែលនឹងជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ២ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ជ័យជម្នះនេះផងដែរធ្វើឱ្យលោក Mauricio Pochettino សម្លឹងឃើញឪកាសឈ្នះពាន២ដដែលក្នុងរដូវកាលនេះក្រោយធ្លាក់ចេញពីក្របខណ្ឌ Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។មានន័យថាសម្រាប់ឪកាសប្រជែងតំណែងជើងឯកLigue-១ជាមួយ Lilleនៅតែបន្ត ទោះបីជាពួកគេនាំមុខ PSG ចំនួន ៣ ពិន្ទុខណៈ២ប្រកួតចុងក្រោយនិងត្រូវកាត់សេចក្តីរឿងនេះ៕
ប្រភពព័ត៍មាន៖ BBC