បរទេស៖ កីឡាករ Antonio Valencia ទីបំផុតបានសម្រេចចិត្តព្យួរស្បែកជើងរបស់ខ្លួនដើម្បីចូលនិវត្តពីអាជីពបាល់ទាត់ជាផ្លូវការណ៏ ហើយ។​ ខ្សែការពារស្លាបស្តាំវ័យ ៣៥ ឆ្នាំដែលចូលលេងអោយក្រុមជម្រើសជាតិអេក្វាឌ័របាន ៩៨ ដងបាន​ប្រកាស​ពី​ការ​សម្រេចចិត្តមួយនេះ កាលពីថ្ងៃពុធនៅ​ឯសន្និសីទ​សារព័ត៌មានដែលរៀបចំឡើងដោយអតីតក្លិប Querétaro ។

Former Man Utd star Antonio Valencia announces retirement - France 24

នៅក្នុង​សន្និសីទកាសែតអតីតកីឡាករក្រុមMan.Utd បាន​និយាយថាៈខ្ញុំមិនបានគិតថាពេលវេលានេះនឹងកើតឡើង​យ៉ាងលឿននោះ​ទេ​​ប៉ុន្តែរាងកាយនិងជង្គង់របស់ខ្ញុំបានស្នើសុំ​ឱ្យខ្ញុំធ្វើ​ការ​សម្រេចចិត្តបែបនេះ ។វាគឺជាការសំរេចចិត្តដ៏លំបាក និង ជារឿងគួរអោយសោកស្តាយណាស់។

Antonio Valencia: Former Man Utd and Wigan winger retires from football  aged 35 | Football News | Sky Sports

អតីតកីឡាករ Wigan និង Valencia ធ្លាប់បានចំណាយពេលច្រើនក្នុងអាជីពរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេសពោលគឺ នៅចន្លោះឆ្នាំ ២០០៩ និង ២០១៩ ក្រោយចាកចេញពី​Wigan មកកាន់ទឹកដីOld Trafford ជំនាន់គ្រូតាSir Alex Ferguson  រូបគេបានដើរតួជាផ្នែកមួយដ៏សំខាន់ដែលជួយអោយបិសាចក្រហម Man. Utd ឈ្នះ ជើងឯកអង់គ្លេសចំនួន ២ដង និង Europa League ១លើកផងដែរ៕

 

ប្រភពព័ត៍មាន៖ Transfermarket