បរទេស៖ ខ្សែការពារ David Luiz នឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅពេលចប់រដូវកាល២០២០-២១នេះ។

David Luiz 'to leave Arsenal at end of season'

អតីតកីឡាកររបស់ Chelsea បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុមរបស់លោក Mikel Arteta នៅរដូវកាលនេះ។ ទោះបីជាយ៉ាងកុងត្រារបស់ Luis ជាមួយនឹងក្លឹបដែលមានមូលដ្ឋាននៅទីក្រុម ឡុង មួយនេះនឹងត្រូវផុតកំណត់នៅរដូវកាលនេះហើយ ហើយរូបគេទើបតែជួបប្រទះនៅបញ្ហារបួសសរសៃពួរញាំញីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះផងដែរ។

Luiz no longer speaking to Arteta at Arsenal as relationship 'sours'

បើយោងទៅ Sky Sports News បានអោយដឹងថា Arsenal ជួបជាមួយនឹង David Luiz ដើម្បីពិភាគ្សាអំពីអនាគតរបស់រូបគេកាលពីថ្ងៃសុក្រកន្លងទៅ ហើយភាគីទាំងសងខាងបានយល់ស្របគ្នាថាជម្រើសល្អបំផុតគឺមានតែអនុញ្ញាតខ្សែការពារជើងចាស់រូបនេះចាកចេញនៅទីផ្សារខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole