បរទេស៖ Leandro Bonucci នឹងអវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់អ៊ីតាលី(Coppa Italia) នៅរាត្រីថ្ងៃពុធនេះជាមួយនឹងក្រុម Atalanta ដោយសារបញ្ហារបួសជង្គង់អំឡុងពេលហ្វឹក ប៉ុន្តែស្ថានភាពរបួសគឺមិនមានអ្វីធ្ងន់ធ្ងរទេយោងតាមការអះអាងរបស់គ្រូបង្វឹកលោក Andrea Pirlo ។

Bonucci ខ្សែការពារកណ្តាលជើងចាស់សញ្ជាតិអ៊ីតាលី វ័យ ៣៤ ឆ្នាំ រូបនេះនិងត្រូវអវត្តមានសម្រាប់ការប្រកួតនៅឯ Reggio Emilia ប៉ុន្តែត្រូវបានគេរំពឹងថានឹងវិលត្រលប់មកបង្ហាញខ្លួនសម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិអ៊ីតាលីសម្រាប់ការត្រៀមបោះជំរំហ្វឹកហាត់ នៅសប្តាហ៍ក្រោយមុនព្រឹត្តិការណ៏ប្រកួត Euro ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡាដ្ឋាន Mapei និងមានអ្នកគាំទ្រប្រមាណ ៤៣០០ នាក់ត្រៀមចូលរួមផ្តល់កំលាំងចិត្ត ខណៈប្រទេសអ៊ីតាលីនិងបន្ធូរបន្ថយការរឹតបន្តឹងលើការបង្ការការពារជំងឺកូវីត-0១៩របស់ខ្លួន។

ខណៈក្រុមម្ចាស់ជើងឯក Coppa Italia ១៣ សម័យកាលធ្លាប់លេងចំពោះប្រិយមិត្តគាំទ្រដ៏ច្រើនកុះករជាលើកចុងក្រោយនៅព្រឹត្តការណ៏ប្រកួត Champion League នាកីឡាកដ្ឋាន Ferencvaros នៅទឹកដីប្រទេសហុងគ្រីក្នុងខែវិច្ឆិកាឆ្នាំមុន។ Juventus ក៏និងត្រូវមានបេសកកម្មមួយទៀតជាមួយក្រុម Bologna នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះដើម្បីសម្លឹងឪកាសទទួលបានកៅអីលេងនៅ ក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។ លោក Pirlo បន្តថាៈយើងបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្រោយផ្តួល Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឥឡូវនេះយើងពិតជាចង់ឈ្នះពានមួយនេះដើម្បីប៉ះប៉ូវចិត្តអ្នកគាំទ្ររបស់យើង៕
ប្រភពព័ត៍មាន៖ Besoccer
