បរទេស៖ លោក Andrea Pirlo បាន​បញ្ជាក់​ថា លោក​ចង់​បន្ត​​ធ្វើ​ជា​គ្រូបង្វឹក​របស់ Juventus ក្រោយពី​បានលើក​ពាន​ជា​លើក​ទី​២​របស់​លោក​នៅ​រដូវ​កាល​នេះ តាម​រយៈ​ការ​ឈ្នះពាន Coppa Italia​​។ ក្រុម​ដែល​ទើប​តែ​បាន​បាត់​បង់​តំណែង​ជើង​​លីក​មួយនេះ បាន​ផ្តួលក្រុម Atalanta ក្នុងលទ្ធផល ២-១ ដើម្បីឈ្នះ​​ពាន Italian Cup ជាលើក​ទី​១៤ ក្រោយពី​បាន​ឈ្នះ​ពាន per Cup កាលពី​ខែមករា​។

កីឡាករ Federico Chiesa បាន​រក​គ្រាប់​បាល់​ឈ្នះ នៅ​រយៈពេល​១៧នាទី​ចុងក្រោយ ក្រោយពី Dejan Kulusevski បាន​ស៊ុត​បាល់​បញ្ចូល​ទីនៅនាទី ទី​៣០ ក្នុង​ការ​ប្រកួត​មួយ​ដែល​បាន​លេង​​នៅ​ពីមុខ​អ្នក​​គាំទ្រ​ជាលើក​ដំបូង ក្នុង​រយៈពេល​១​ឆ្នាំ​។ លោក Pirlo ដែល​បាន​ឈាន​ចូល​វ័យ​៤២​ឆ្នាំ កាលពីថ្ងៃពុធ បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​រវាង​ក្រុម​ខ្លាំង​២ ដែល​បាន​ប្រយុទ្ធ​រហូត​ដល់​ទី​បញ្ចប់​។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពិត​ជា​មានតម្លៃ​ណាស់ ហើយ​ក៏​ជា​ការ​អប​អរ​​ដ៏​ពីមុខ​អ្នក​គាំទ្រ​ផង​ដែរ ស្រប​ពេល​ដែល​នៅ​រដូវ​កាល​នេះ អ្វីៗ​ទាំង​អស់​បាន​កើត​ឡើង​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់​បន្តអង្គុយក្នុង​កៅអី​របស់ Juventus ម្តង​ទៀត​នៅ​ឆ្នាំក្រោយ​។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ធ្វើ​ការ​ងារ​របស់​ខ្ញុំ​កាន់​តែ​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ព្យា​យាម​ឈ្នះ​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ​។ ខ្ញុំ​ចង់​បន្ត ខ្ញុំ​ស្រឡាញ់​ក្លិប​នេះ​»​៕

ប្រភ​ពព័ត៌​មាន៖ Channel News Asia