បរទេស៖ ក្រុម Paris Saint-Germain កំពុង​តែ​សម្លឹង​រក​ការ​ឈ្នះ​ពាន​២នៅរដូវកាលនេះ ក្រោយពីពួកគេ​បាន​ឈ្នះ​​ពាន French Cup  តាមរយៈ​ការ​ផ្តួលក្រុម Monaco ក្នុងលទ្ធផល ២-០ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​កីឡដ្ឋាន Stade de France កាលពីថ្ងៃ​ពុធ​។

គ្រាប់បាល់​ស៊ុតបញ្ចូល​ទី​ពី​សំណាក់ខ្សែ​ប្រយុទ្ធ Mauro Icardi និង Kylian Mbappe បាន​ជួយ​ឲ្យ PSG ដណ្តើម​បាន​ជ័យ​ជម្នះ​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ដែលពួក​គេ​បច្ចុប្បន្ន ពួកគេ​​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​ជុំ​ចុងក្រោយនៃក្រប​ខ័ណ្ឌ ​ Ligue 1 នៅ​ចុងសប្តាហ៍​នេះ ជាមួយនឹង​ការ​នៅ​តែមាន​ឱកាសក្នុងការ​ឈ្នះ​ពាន Ligue 1 ជាលើក​ទី​១០​។ បច្ចុប្បន្ន ក្រុមម្ចាស់​ជើង​​ឯក​របស់​បារាំងមួយេះ បាន​ឈ្នះពាន French Cup ៦​លើក ក្នុង​រដូវ​កាល​៧​លើក​ចុងក្រោយ ក្រោយពី​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​រៀង​រាល់​ឆ្នាំ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៥​។ នេះ​គឺ​ជាការ​ឈ្នះ​ពាន​ជា​លើក​ទី​២​ក្នុង​អាជីពជា​អ្នកគ្រូបង្វឹក​​របស់​លោក Mauricio Pochettino ក្រោយពី​លោក​បាន​ឈ្នះពាន Champions Trophy ជាមួយនឹងក្រុម PSG កាលពី​ខែមករា ប៉ុន្តែ ពាន​នេះ នៅ​តែ​ជា​ពាន​ដ៏​ធំ​ជាលើក​ដំបូង​ក្នុង​អាជីព​ជាគញូបង្វឹក​រសប់​លោក​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Monaco នឹង​ត្រូវ​បន្ត​រង់​ចាំ​ដើម្បីឈ្នះ​ពាន French Cup ជាលើក​ទី​១ បើគិត​ចាប់​តាំងពីឆ្នាំ​១៩៩១ ខណៈ​ដែល​នេះ គឺ​ជា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​១​របស់​ពួកគេ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ ដែលនៅពេល​នោះ ពួកគេក៏​បាន​ចាញ់​ក្រោមស្នា​ដៃក្រុម PSG ផង​ដែរ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia