បរទេស៖ ក្លឹបយក្សនៅប្រទេសបារាំង Paris Saint-Germain បានចូលរួមជាមួយក្លឹប Barcelona ក្នុងការចុះកុងត្រាយកខ្សែបម្រើ Georginio Wijnaldum របស់ក្លឹប Liverpool។
ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបែបមិនទំនងបន្តកុងថ្មីជាមួយនឹងក្លឹប Liverpool បន្តទៀតទេ ខណៈត្រូវបានគេជឿជាក់ថារូបគេនឹងសម្រេចចិត្តចាកចេញពីទឹកដី Anfield នៅទីផ្សាររដូវក្តៅខាងមុខនេះ។ Barcelona គឺជាដែលនាំមុខគេក្នុងការចុះកុងត្រាយក Wijnaldum ប៉ុន្តែវាគឺត្រូវពឹងផ្នែកលើអនាគតរបស់លោក Ronald Koeman នៅ Barcelona។
បើយោងទៅតាម L’Equipe បានអោយដឹងថាលោក Mauricio Pochettino មានគម្រោងចង់ពង្រឹងតំបន់បម្រើរបស់ក្រុម PSG បន្ថែមទៀតនៅរដូវកាលក្រោយ ខណៈ Georginio Wijnaldum អាចជាកីឡាករម្នាក់ដែលស្ថិតក្នុងបញ្ជីរបស់ពួកគេ៕
ប្រភពព័ត៍មាន៖ Sportsomle