បរទេស៖ Luke Shaw យល់ឃើញថាក្រុមបិសាចក្រហមMan.Utd  ចាំបាច់ត្រូវតែធ្វើការនាំយកកីឡាករលំដាប់ពិភពលោក​បន្ថែម​ទៀតមករួមក្រុមនៅរដូវក្តៅនេះដើម្បីប្រជែងយកតំណែងជើងឯក Premier League នៅរដូវកាលក្រោយ។ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ Tottenham ព្រមទាំង Erling Haaland និង Jadon Sancho របស់ក្រុម Dortmund គឺជាកីឡាករ៣​រូប​ដែលបានផ្សារភ្ជាប់ក្នុងការផ្លាស់មកចូលរួមជាមួយក្រុម​ម្ចាស់​ជើងឯកអង់គ្លេស២០សម័យនាពេលកន្លង មក។

Luke Shaw says he was urged to quit José Mourinho's Man United

Shawខ្សែការពារស្លាបឆ្វេងក្រុមMan.Utd បានប្រាប់គេហទំព័រ  Manchester United Evening News ថាៈ «​ទោះបីជាក្រុមប្រមូល​ផ្តុំទៅដោយកីឡាករវ័យក្មេងដែលមានទេពកោសល្យនិងបទពិសោធន៏ ។ យើងចាំបាច់ត្រូវបន្ថែមសមាជិកថ្មី ដើម្បី ពង្រឹងក្រុម ហើយនិយាយដោយស្មោះត្រង់យើងចាំបាច់ត្រូវត្រូវរៀនសូត្របន្ថែមទៀត។

Ole believes in me, and trusts me.” 🙌 | Luke Shaw on his self-development under the Man Utd boss! - The Global Herald

ពិសេសនៅរដូវកាលនេះយើងពិនិត្យ​មើលចំណុចដែលយើងបាត់បង់ កន្លែងខ្វះខាតនិងចំនុច យើងដើរខុស តើរឿងហេតុនោះកើតឡើងយ៉ាងដូចម៉េច?»។  ក្រុមលោក Solskjaer កំពុងត្រៀមចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Villarreal នៅរាត្រី​​ថ្ងៃពុធនេះ ដោយសម្លឹងឃើញឪកាសឈ្នះពានលំដាប់កំពូលទី២អឺរ៉ុបជាលើកទី២ បន្ទាប់ពីពួកគេ បាន​ឈ្នះ​លើកដំបូងកាលពីឆ្នាំ ២០១៧៕

 

 

ប្រភពព័ត៍មាន៖ Sportsmole