យុទ្ធនាការ Euro 2020 នៅ​​សល់​រយៈ​ពេល​តិច​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មុន​នឹង​ចាប់​ផ្តើមការ​ប្រកួត ប៉ុន្តែ លោក​អ្នក​ដឹង​ឬ​ទេ មាន​រឿង​រ៉ាវ​ដ៏គួរ​ឲ្យ​ចង​ចាំ​បំផុត​ក្នុង​ប្រត្តិ​សាស្ត្រ​របស់​ព្រឹត្តិ​ការណ៍​កីឡា​បាល់ទាត់​រយៈពេល​៤​​ឆ្នាំ​ម្តង​មួយនេះ​?

ការ​ប្រកួត Euro ឆ្នាំ​2020 នឹង​បើក​យុទ្ធនាការ​របស់ខ្លួននៅកីឡដ្ឋាន Stadio Olimpico នៅក្នុង​ទីក្រុង​រ៉ូម នា​ថ្ងៃ​ទី​12 ខែមិថុនា នៅ​មុន​​ពេល​​ការ​ចាប់​ផ្តើម​ការ​ប្រកួត​នៅ​ប្រទេស​ម្ចាស់​ផ្ទះ​ចំនួន​១១​។ វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​រៀប​ចំ​ឡើង​នៅកីឡដ្ឋាន Wembley ក្នុង​ទីក្រុង​ឡុងដ៍ នា​ថ្ងៃ​ទី​12 ខែកក្កដា​។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង អង់គ្លេស និង​បែលហ្ស៊ិក អាច​ជាក្រុម​មានក្តី​សង្ឃឹមខ្ពស់ក្នុងការ​លើក​ពាន ប៉ុន្តែ អ្នក​ជំនាញ​ថា អាច​ជាក្រុម​ផ្សេង​។

ព្រឹត្តិ​ការណ៍ Euro ឆ្នាំ1960៖ ការ​ចាប់​ផ្តើម​ការ​ប្រកួត​ជើង​ឯក​អឺ​រ៉ុបជាលើក​ដំបូង

Euro 1960 ដែលកាល​នោះ​ត្រូវ​បាន​គេហៅ​ថា European Nations’ Cup គឺ​ជា​ព្រឹត្តិការណ៍​ដំបូង​គេ ដោយ​​មាន​ក្រុម​ចំនួន17 ប្រជែង​ដណ្តើម​ពាន​ ហើយក្នុង​ចំណោម​នោះ ​ក្រុម​ចំនួន​4បាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ វគ្គ​ផ្តាច់​ព្រ័ត្រ​ដំបូង​គេ បាន​ប្រព្រឹត្ត​ទៅនៅទីក្រុង​ប៉ា​រីស ដោយ​សហភាព​សូវៀត បានផ្តួលក្រុមយូហ្គោ​ស្លា​វី​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ព្រឹត្តិ​ការណ៍ Euro ឆ្នាំ1968៖ ការ​បោះ​កាក់​ឲ្យក្រុម​អ៊ីតាលីឈ្នះ

អ៊ី​តាលី បាន​ឈ្នះ​ពាន Euro ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​។ មុននឹង​ឈាន​ទៅ​វគ្គ​នេះ ពួកគេ​បាន​ផ្តួល​ក្រុម​យូ​ហ្គោ​ស្លា​វី ក្នុង​វគ្គ​1/2ផ្តាច់​ព្រ័ត្រ​។ ប៉ុន្តែ មុន​​នឹង​ឈ្នះ​ពាន ក្រុម​អ៊ីតាលី និង​សហ​ភាព​សូវៀត មិន​អាច​រក​បាន​គ្រាប់បាល់​បញ្ចូល​ទី​ដូចគ្នា​ ក្រោយពី​លេង​បាន​120នាទី ហើយ​ការ​ប្រកួត​នេះក៏​ត្រូវ​បាន​កាត់សេចក្តី​ដោយការ​បោះ​កាក់ ហើយ​អ៊ីតាលី ក៏បានឈ្នះ​​។

ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​1976៖ ការ​ចាប់​កំណើត​នៃ​ការ​ស៊ុត​បាល់ប៉េ​ណាល់ទី Panenka 

ក្នុង​ឆ្នាំ​1976 ក្រុម​ឆេកូស្លូវ៉ា​គី បាន​ឈ្នះពាន ក្រោយពី​យកឈ្នះ​ក្រុម​អាល្លឺ​ម៉ង់​ខាង​លិច ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់​កាត់​សេចក្តី​។ ខ្សែ​​បម្រើ​ប្រយុទ្ធ Antonín Panenka បាន​បង្កើត​ភាព​ល្បី​ល្បាញ​តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Panenka ដែល​ជាការ​ស៊ុត​បាល់​ស្រាល​ៗ​បញ្ចូល​ទី ដើម្បី​បញ្ឆោត​អ្នក​ចាំ​ទីលោត​ខុស​ទិស​។