បរទេស៖ ក្រុមជម្រើសជាតិវេលស៍នឹងត្រូវចូលរួមព្រឹត្ការណ៏ អឺរ៉ូ ២០២០ ដោយមិនមានគ្រូបង្វឹក លោក Ryan Gigg ស្របពេលសាធារ ណៈមតិបានបង្ហាញចំណាប់អារម្មណ៏ថា ខ្សែប្រយុទ្ធស្លាប Gareth Bale និងត្រូវទទួលតួនាទីធំក្នុងការដឹកនាំក្រុមដើម្បីចូល រួមព្រឹត្តការណ៏បាល់ទាត់កំពូលទ្វីបអឺរ៉ុបដែលត្រូវរៀបចំរយៈពេល៤ឆ្នាំម្តងនាពេលនេះ។ ទោះយ៉ាងណាតួនាទីរបស់ Giggs ត្រូវបានសហព័ន្ធបាល់ទាត់ក្រុមជម្រើសជាតិវេលសម្រេចដាក់អោយជំនួយការអាជ្ញាកណ្តាលលោក Robert Page បន្តការងារនេះជាបណ្តោះអាសន្ន។

អវត្តមានអ្នកចាត់ការទូទៅរូបនេះបានកើតមានឡើងក្រោយពីរូបគេត្រូវបានរងការចោតប្រកាន់ក្រោយប្រើ អំពើហិង្សាដោយបំពានលើនារីពីរនាក់កាលពីឆ្នាំមុន ដែលក្នុងនោះម្នាក់ជាមិត្តនារីរបស់បុរសវ័យ៤៧ឆ្នាំរូបនេះឈ្មោះនាង Kate Graville និងប្អូនស្រីរបស់នាងឈ្មោះ Emma ។ វីរបុរសក្រុមMan.Utd រូបនេះប្រឈមនឹងការកាត់ទោសដែលនិងអាចយកទៅធ្វើការជំនុំជំរះនៅឆ្នាំ ២០២២ ទោះយ៉ាងណា អតីតខ្សែបម្រើស្លាបMan.Utdដែលធ្លាប់ជួយក្លឹបឈ្នះជើងឯកPremier League ទាំង១៣ដងរូបនេះបាន បដិសេធរាល់ការចោទប្រកាន់ខាងលើនេះ។

Giggs ដែលបានចូលដឹកនាំក្រុមជម្រើសជាតិកាលពីឆ្នាំ ២០១៨ បានទទួលបានការចាប់អារម្មណ៍ជាវិជ្ជមាននៅពេលដែលគាត់បានដឹកនាំពួកគេទៅប្រកួតជើងឯកអឺរ៉ុបនិងជាការ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំ ៗ ជាលើកទី ២ ចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៥៨៕
ប្រភពព័ត៍មាន៖ Besoccer
