បរទេស៖ ក្លឹប Barcelona ត្រូបានគេរាយការណ៍ថាបានត្រៀមសំណើរដល់ក្លឹប Liverpool ក្នុងការចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធ Philipe Coutinho ទៅកាន់ទឹកដី Anfield សារជាថ្មី។

Bayern Munich Alumni: FC Barcelona's Philippe Coutinho back to Liverpool in  exchange for debt relief? - Bavarian Football Works

ខ្សែបម្រើសញ្ជាតិប្រេសុីរូបបានចាកចេញពី Liverpool ដើម្បីចូលរួមជាមួយនឹងក្លឹប Barcelona កាលពីឆ្នាំ២០១៨ ប៉ុន្តែរយៈពេល២ឆ្នាំកន្លះនៅ Camp Nou របស់កីឡាកររូបនេះហាក់មិនជោគជ័យដូចការរំពឹងទុកទេ។ Coutinho បានចាប់ផ្តើមរដូវកាលថ្មីនេះក្រោមការដឹកនាំរបស់លោក Ronald Koeman បានយ៉ាងល្អ ប៉ុន្តែដោយសារតែជួបប្រទះបញ្ហារបួសជង្គង់ធ្ងន់ធ្ងរបានធ្វើអោយរូបគេត្រូវអវត្តមានតាំងពីពាក់កណ្តាល់រដូវកាល ហើយក្លឹប Barcelona កំពុងតែពិចារណាអំពីការលក់កីឡាកររូបនេះចេញ។

Liverpool determined to keep Philippe Coutinho even if Barcelona offer  £100m | Liverpool | The Guardian

បើយោងទៅតាម AS បានអោយដឹងថាក្លឹប Barcelona នៅជំពាក់ក្លឹប Liverpool ប្រមាណ៥០លានផោនទៀតលើកិច្ចព្រមព្រៀងនាំយក Coutinho មកកាន់ទឹកដី Camp Nou ហើយក្លឹប Barcelona កំពុងតែស្វែងយល់អំពីលទ្ធភាពនៃការអនុញ្ញាតិអោយកីឡាករសញ្ជាតិអាមេរិចខាងត្បូងរូបនេះចុះហត្ថលេខាជាថ្មីជាមួយនឹងក្លឹបហង្សក្រហម Liverpool ដោយមិនមានតម្លៃខ្លួនដើម្បីលុបបំណុលនេះចោល៕

 

ប្រភពព័ត៍មាន៖ Sportsmole