បរទេស៖ ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថានៅមិនទាន់ចង់ពិចារណាអំពីអនាគតរបស់គាត់នៅក្លឹប Tottenham Hotspur នៅឡើយទេ ដោយគាត់ចង់រង់ចប់ព្រឹត្តិការណ៍ Euro ជាមុនសិន។
ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះបានស្នើសុំចាកចេញពីក្លឹប Spurs កំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ហើយក្រុម Manchester United, Manchester City និង Chelsea សុទ្ធតែជាក្រុមដែលផ្សារភ្ជាប់នឹងកីឡាកររូបនេះ។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះដំបូងឡើយចង់ដោះស្រាយអនាគតរបស់ខ្លួនអោយមុនព្រឹត្តិការណ៍ Euro នាពេលខាងមុខនេះ ប៉ុន្តែបើយោងតាម Evening Standard ចុះផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថាខ្សែប្រយុទ្ធរូបនេះបានពន្យាពេលក្នុងការសម្រេចចិត្តណាមួយរហូតដល់ចប់ Euro។
ខ្សែប្រយុទ្ធរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់រដូវកាល ២០២០-២១ នេះជាមួយនឹងក្រុម Tottenham ដោយរកបាន ៣៣ គ្រាប់ និង Assists បាន ១៧ លើកក្នុងការបង្ហាញខ្លួនចំនួន ៤៩ ដង៕
ប្រភពព័ត៍មាន៖ Sportsmole