បរទេស៖ គ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថាមានគម្រោងចង់នាំយកខ្សែប្រយុទ្ធឆ្នើម Richarlison របស់ក្លឹប Everton ទៅកាន់ទឹកដី Bernabeu ជាមួយគាត់។

Everton star Richarlison reveals Barcelona and Real Madrid transfer dream |  Football | Sport | Express.co.uk

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Watford រូបនេះបានបង្ហាញទំរង់គួរចាប់អារម្មណ៍គួរសមនៅរដូវកាល២០២០-២១នេះដោយអាចរកបាន៧គ្រាប់ និង Assists បាន ៣ដង ក្នុងការបង្ហាញខ្លួន៣៤លើក។ ទោះបីជាយ៉ាងណាក៏ដោយ Richarlison នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅតំបន់អឺរ៉ុប ខណៈ Barcelona ក៏ធ្លាប់បានបង្ហាញការចាប់អារម្មណ៍លើរូបគេកាលពីឆ្នាំ២០២០ផងដែរ ប៉ុន្តែត្រូវបានបដិសេធដោយក្លឹប Everton។

Everton star Richarlison trolls Liverpool after defeat against Real Madrid  | Metro News

បើយោងទៅតាមសារព័ត៍មាន Football Insider បានចុះផ្សាយថាក្លឹប Everton អាចនឹងអនុញ្ញាតអោយខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរូបនេះចាកចេញ ខណៈកីឡាកររូបនេះក៏បង្ហាញចំណាប់អារម្មណ៍ចង់ចាកចេញពីទឹកដី Goodinson Park ដូចគ្នា។ លោក Ancelotti ដែលទើបតែឡើងកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid ក៏មានគំនិតចង់នាំយក Richarlison ទៅពង្រឹងតំបន់ប្រយុទ្ធរបស់ក្លឹប Real Madrid ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole