បរទេស៖ អ៊ីតាលីបានបំបាក់ក្រុមសាធារណរដ្ឋឆែកក្នុងការប្រកួតកម្តៅសាច់ដុំមុនព្រឹត្តការណ៏ប្រកួត Euro ២០២០ ចុងក្រោយរបស់ពួកគេនៅ ទីក្រុង ​Bologna សម្រាប់ជ័យជម្នះលើកទី៨ជាប់ៗគ្នានិងមិនមានគូប្រគួតណាស៊ុតបញ្ចូលទីពួកគេសូម្បីតែ១គ្រាប់បាល់នោះបានឡើយ ។

Italy vs Czech Republic LIVE: Stream, TV channel, score - UK News Agency

Ciro Immobile របស់ក្រុមLazio មានឪកាសរកបានគ្រាប់បាល់បើកឆាកនិងជាគ្រាប់បាល់សរុបទី១៣សម្រាប់រូបគេ ខណៈខ្សែបម្រើក្រុម Inter Milan កីឡាករ  Nicolo Barella បានរកគ្រាប់បាល់ទី ២ មុនពេលLorenzo Insigneរបស់​ក្រុមNapoli បន្ថែមគ្រាប់​បាល់ទី​៣ដើម្បី​អបអរថ្ងៃកំណើតគម្រប់ ៣០ ឆ្នាំរបស់ខ្លួនមុនពេលInsigneខ្លួនឯងបង្កើត ឪកាសបញ្ចប់ទីគ្រាប់បាល់ទី៤ដោយការបញ្ជូនអោយមិត្តរួមក្រុមDomenico Berardiរបស់ក្រុមSassuolo ជាអ្នក រកបានគ្រាប់បាល់ចុងក្រោយ ។

Italy vs. Czech Republic - Football Match Report - June 4, 2021 - ESPN en - EBENE MAGAZINE

ក្រុមអសូរីអ៊ីតាលីដែលដឹកនាំដោយលោកRoberto Mancini និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមតួកគីនៅក្នុងការប្រកួតបើកឆាកយូរ៉ូ ២០២០ នៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះមិនធ្លាប់ចាញ់ការប្រកួតលើឆាកអន្តរជាតិទេគិតចាប់តាំងពីឆ្នាំ ២០១៨  ខណៈដែលពួកគេស្ថិត​នៅក្នុងពូល A ជាមួយវែលនិងស្វីសផងដែរ។រីឯសាធារណរដ្ឋឆែកស្ថិតក្នុងពូល D ជាមួយអង់គ្លេសស្កុតឡេននិងក្រូអាស៊ី៕

ប្រភពព័ត៍មាន៖ BBC