បរទេស៖ ក្រុម​យុវ​ជនះ​អាល្លឺ​ម៉ង់ បាន​ឈ្នះ​ពាន Under-21 European Championship (U-21 Euro) ជាលើក​ទី​៣ ខណៈ​ដែលគ្រាប់បាល់​ស៊ុត​បញ្ចូល​ទីនៅ​តង់​ទី​២របស់​កីឡាករ Lukas Nmecha បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជ្នះ​​ក្នុងលទ្ធផល ១-០ លើក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Ljubljana កាល​ពីថ្ងៃ​អាទិត្យ​។

Germany win U21 European Championship by beating Portugal in final | Goal.com

គ្រាប់បាល់​តែ​១គ្រាប់​នោះ បានកើត​ឡើង​ ក្រោយពី​លេង​បាន​ត្រឹមតែ​៤​នាទី​ក្នុង​តង់​ទី​២ ក្នុង​រដ្ឋ​ធានី​របស់​ស្លូ​វ៉េ​នី​ខណៈ​ដែល​កីឡាករ Ridle Baku បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ទៅ​ឲ្យ Nmecha ហើយ​ការ​ស៊ុត​បាល់​របស់​ខ្សែ​ប្រយុទ្ធ​រូបនេះ ក៏​ចូល​ទី​របស់​អ្នក​ចាំទី Diogo Costa តែម្តង​។ ខ្សែ​ប្រយុទ្ធ Nmecha វ័យ​២២​ឆ្នាំ គឺ​ជាកីឡាករ​របស់ក្លិប Manchester City ប៉ុន្តែ បាន​ស្ថិត​ជាកីឡាករ​កម្ចី​របស់ក្លិប​ជាច្រើន ហើយ​រូប​គេ​កំពុង​តែ​ជួប​ពេល​វេលា​ដ៏​រីក​រាយ​​ជាមួយនឹង​ក្លិប Anderlecht របស់​បែលហ្ស៊ិក​។

Germany U21 vs. Portugal U21 - Football Match Report - June 6, 2021 - ESPN

Florian Wirtz តារាឆ្នើម​របស់​ក្លិប Bayer Leverkusen និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ពេល​ក្រុម​ជម្រើស​ជាតិអាល្លឺម៉ង់ ផ្តួលក្រុម​ជម្រើស​ជាតិហូឡង់ ២-១ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រនោះ ក៏​បាន​ស៊ុត​បាល់​ប៉ះ​ទៅ​នឹង​របារ​ទី​ក្នុង​តង់​ទី​១​ផង​ដែរ​។ ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​ឈ្នះ​ពាន Euro Under-21 ក្នុង​ឆ្នាំ​២០០៩ និង​២០១៧ នៅមុន​ពេល​ចាញ់ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​យុទ្ធនា​ការ​ចុងក្រោយ ក្នុង​ប្រទេស​អ៊ីតាលី​ឆ្នាំ​២០១៩​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia