បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងហូឡង់ បានបំពេញការត្រៀមរបស់ពួកគេសម្រាប់ Euro ឆ្នាំ២០២០របស់ពួកគេរួចរាល់ហើយ កាលពីថ្ងៃអាទិត្យ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៊ី និងហ្ស៊កហ្ស៊ី រៀងៗខ្លួន។
ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលជាក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក បានផ្តយលក្រុមម្ចាស់ជើងឯករង World Cup ឆ្នាំ២០១៨ ក្រូអាស៊ី ក្នុងលទ្ធផល ១-០ តាមរយៈគ្រាប់បាល់ក្នុងតង់ទី១របស់ខ្សែប្រយុទ្ធ Romelu Lukaku ដែលទើបតែបានឈ្នះពានក្របខ័ណ្ឌ Serie A ជាមួយនឹងក្លិប Serie A។ ក្រុមរប់សលោក Roberto Martinez នឹងក្លាយជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមខ្ពស់ក្នុងការលើកពាន ហើយពួកគេស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក ហ្វាំងឡង់ និងរុស្ស៊ី។
ក្នុងការប្រកួតមិត្តភាពដ៏ស្វិតស្វាញ Lukaku វ័យ២៨ឆ្នាំ បានបង្កើតឲ្យមានការប្រែប្រួលរវាងក្រុមទាំង២ ហើយរូបគេពិតជាគ្មានសំណាងឡើយដែលមិនអាចរកបានគ្រាប់បាល់បើកឆាកនៅនាទី ទី៣១។ ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិហូឡង់ បានផ្តួលក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី ក្នុងលទ្ធផល ៣-០៕
ប្រភពព័ត៌មាន៖ Channel News Asia


