បរទេស៖ ខ្សែ​ប្រយុទ្ធ Phil Foden បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​ចាត់​ការ​ទូទៅ​នៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate ចំពោះ​ការ​ផ្តល់​ឱកាស​ដល់​រូប​គេ​ជាលើក​ទី​២ បន្ទាប់​ពី​រូប​គេ​​ត្រូវ​បាន​បណ្តេញ​ឲ្យ​វិល​ត្រឡប់ទៅផ្ទះ​វិញ ក្នុង​ពេល​កំពុង​បំពេញការ​តព្វ​កិច្ច​អន្តរ​ជាតិ កាលពី​ខែ​កញ្ញា​។

តារាឆ្នើម​របស់​ក្លិប Manchester City រូបនេះ បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​ជាលើក​ដំបូង​របស់គេ​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់ ដែល​នៅពេលនោះ មាន​ព័ត៌​មាន​លេច​ឡើង​មក​ថា រូប​គេ និង​ខ្សែ​ប្រយុទ្ធ Mason Greenwood របស់​ក្លិប Manchester United បាន​ល្មើស​នឹង​បម្រាម​កូវីដ ១៩ តាមរយៈការ​អញ្ជើញ​​មិត្ត​ស្រី​របស់​ខ្លួន ឲ្យ​ទៅលេង​នៅ​សណ្ឋា​គាររបស់ក្រុម​​នៅ​ទីក្រុង Reykjavík​។ Foden ត្រូវ​បាន​ជម្រុះ​ចេញពីក្រុម​ម្តង​ទៀត នៅ​មុន​ពេល​លោក Southgate បាន​ស្វាគមន៍​រូបគេ​ឲ្យ​វិល​ទៅកាន់ក្រុម​វិញ​នា​ខែ​វិច្ឆិកា ដែលនៅ​ពេល​នោះ រូប​គេ​បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​អន្តរ​ជាតិ​ជាលើក​ដំបូង​របស់គេ ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជ្រើស​ជាតិ​អ៊ីស្លង់​។

Foden បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្តកំហុស​ដ៏ធំ​មួយ​។ ខ្ញុំ​ចរិត​ក្មេង​។ លោក​ Gareth បាន​ប្រាប់​ខ្ញុំ​ថា ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ធ្វើ​បាន​ល្អ នៅ​តែ​បង្ហាញពី​ទម្រង់លេង​បានល្អ ខ្ញុំ​គួរ​តែ​មាន​ឱកាស​មួយ​ផ្សេង​ទៀត​»​។ តារាឆ្នើម​​វ័យ​ក្មេង​រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ «ហេតុនេះ ខ្ញុំ​ត្រូវ​តែ​ខិត​ខំព្យាយាម​ដើម្បី​វិល​ត្រឡប់​ទៅ​វិញ​។ មិន​មាន​អ្នក​ចាត់​ការ​ទូទៅ​ច្រើន​ឡើយ​ដែល​នឹង​ផ្តល់​ឱកាស​មួយផ្សេង​ទៀត​នោះ​។ ហេតុនេះ ខ្ញុំ​ត្រូវ​តែ​ថ្លែង​អំណរគុណ​ដល់​លោក Gareth ចំពោះ​ការ​ផ្តល់​ឱកាស​មួយ​ទៀត​ដល់​ខ្ញុំ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia