បរទេស៖ ខ្សែការពារអន្តរជាតិអេស្ប៉ាញ Diego Llorente កាលពីថ្ងៃអង្គារ បានក្លាយជាកីឡាករទី២ក្នុងក្រុមអេស្ប៉ាញដែលត្រូវទៅប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលឆ្លងកូវីដ ១៩ បន្ទាប់ពីប្រធានក្រុម Sergio Busquetsបានតេស្តឃើញវិជ្ជមាន។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF)។
សហព័ន្ធបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «RFEF ពិតជាសោកស្តាយណាស់ក្នុងការប្រកាសថា ខ្សែការពារកណ្តាល Diego Llorente បានតេស្តឃើញជាវិជ្ជមាន ក្រោយពីការធ្វើតេស្តថ្មីៗនេះ នៅក្នុងក្រុមជម្រើសជាតិនៅ Las Rozas»។ ព្រឹត្តិការណ៍ Euro នឹងចាប់ផ្តើមបើកការប្រកួតរបស់ខ្លួននៅថ្ងៃសុក្រ សប្តាហ៍នេះ។ ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងត្រូវបើកយុទ្ធនាការ Euro របស់ខ្លួនក្នុងពូល E ដោយត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្នុងទីក្រុង Seville នៅថ្ងៃចន្ទ បើទោះបីក្រុមទាំងមូលរបស់ពួកគេ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក បើគិតចាប់តាំងពីតេស្តឃើញវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្ងៃអាទិត្
យ។ ក្រុមយុវជនអាយុក្រោម២១ឆ្នាំ ដែលបានលេងជំនួសក្រុមឈុតធំអេស្ប៉ាញ បានយកឈ្នះលើក្រុមជម្រើសជាតិលីទុយអានី ៤-០ ក្នុងការប្រកួតកម្តៅសាច់ដុំកាលពីថ្ងៃអង្គារ៕
ប្រភពព័ត៌មាន៖ Channel New Asia


