បរទេស៖ Karim Benzema បានប្តូរចេញដោយសារបញ្ហារបួសជង្គង់ក្នុងពេលប្រកួតមិត្តភាពកំដៅសាច់ដុំជាមួយក្រុម ជម្រើសជាតិ​ប៊ុលហ្គារី ក្រោយរងការប៉ះទង្គិចជាមួយខ្សែការពារអន្តរជាតិប៊ុលហ្គារី Ivan Turitsov អំឡុងតង់ទី ១នាទីទី៣៧នាកីឡាដ្ឋាន Stade de France មុនពេលត្រូវបានប្តូរជំនួសដោយខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមChelsesa នៅនាទីទី ៤១ ។

Karim Benzema injured in France's final warm-up game as favourites handed major concern - Mirror Online

ខ្សែប្រយុទ្ធឆ្នើមក្រុមអធិរាជស Real Madrid រូបនេះទើបតែបង្ហាញខ្លួនក្រោយត្រូវបានកោះហៅមកជួយ ក្រុមមាន់គកបារាំង​វិញ​​ក្រោយខកខាន រយៈពេល ៦ ឆ្នាំហើយនិងកំពុងត្រៀមដើរតួយ៉ាង​សំខាន់​​សម្រាប់ប្រទេសរបស់ខ្លួននៅក្នុងព្រឹត្តិការណ៏អឺរ៉ូ ២០២០​​ដែលនិងចាប់ផ្តើមរយៈពេល២ថ្ងៃខាងមុខនេះ ។ Benzema បានបន្តភាពលេចធ្លោក្រោយអវត្តមានជាច្រើនឆ្នាំ​អោយបារាំងដោយជួយក្លឹបបាល់ទាត់អាជីព Real Madrid​ឈ្នះពានក្របខណ្ឌ Champion league ៣ដង និង La Liga ២ដងខណៈដែលរដូវកាលចាស់បានជួយក្លឹប រក​គ្រាប់​បាល់​បានចំនួន ២៣ គ្រាប់សម្រាប់នៅក្របខណ្ឌ La Liga ។

Olivier Giroud nets late double and Karim Benzema suffers injury scare as France ease past Bulgaria - Eurosport

ជាមួយនិងទម្រង់លេងមិនធ្លាក់ចុះបែបនេះទើបធ្វើអោយ Benzema ត្រូវបានគ្រូ​បង្វឹក Deschampsផ្តល់ឪកាសដល់រូបគេវិលត្រលប់មកជួយក្រុមវិញខណៈស្ថានភាពរបួសរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះជាក្តីកង្វល់​សម្រាប់ក្រុមជើងឯក World Cup២០១៨នៅឡើយ៕