បរទេស៖ រយៈពេល៥ឆ្នាំក្រោយពីបានបង្ហាញខ្លួនក្នុងយុទ្ធនាការដ៏ធំលើកចុងក្រោយរបស់ពួកគេ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីនឹងបង្ហាញខ្លួនម្តងទៀត នៅពេលដែលពួកគេបើកទ្វារស្វាគមន៍គូប្រជែងក្នុងពូល A តួកគី នាកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូម ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ នៅរាត្រីថ្ងៃសុក្រ។
ការបរាជ័យរបស់ក្រុមជម្រើសជាតិអ៊ីតាលី ឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ គឺជាសោកនាដកម្មក្នុងកីឡាជាតិរបស់ម្ចាស់ជើងឯកពិភពលោក៤សម័យកាលមួយនេះ។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក អ្នកចាត់ការទូទៅរបស់ពួកគេលោក Roberto Mancini បានបង្កើតក្រុមមួយដែលមានទម្រង់លេងដ៏ទាក់ទាញ និងរឹងមាំ ខណៈដែលពួកគេនឹងឈានទៅកាន់យុទ្ធនាការនេះ ជាមួយនឹងមហិច្ឆតាក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងឡុងដ៍ ពោលគឺក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីជួបការខកចិត្តដោយសារតែការចាញ់ដោយការស៊ុតបាល់ប៉េណាល់ក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងវគ្គ៨ក្រុមចុងក្រោយ នាព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។ ការរំពឹងទុកផ្សេងៗសម្រាប់ពួកគេពិតជាជាខ្ពស់ ដោយសារតែអ៊ីតាលី មិនស្គាល់ចាញ់សោះពីការប្រកួត២៧លើក បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ហើយទម្រង់លេងដ៏រឹងមាំរបស់ពួកគេបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្នុងពេលពួកគេផ្តួលក្រុមជម្រើសជាតិសាធារណៈរដ្ឋឆែក ៤-០ ក្នុងការប្រកួតកម្តៅសាច់ដុំចុងក្រោយរបស់ពួកគេ។

ការលេងពីមុខអ្នកគាំទ្ររបស់ខ្លួនប្រមាណជា១៦០០០នាក់ទាំង៣ប្រកួតក្នុងពូល នឹងកាន់តែផ្តល់ការជឿជាក់ដល់ក្រុមម្ចាស់ផ្ទះតួកគី។ ប៉ុន្តែ ក្រុមមានរហស្សនាមថា Azzurri មួយនេះ នឹងត្រូវប៉ះក្រុមខ្លាំងនៅថ្ងៃបើកឆាក ដូចជា តួកគី ដែលបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងការប្រកួតជម្រុះ និងខ្លាំងជាពិសេសក្នុងការប្រកួតធំៗ។ តួកគីដណ្តើមបាន៤ពិន្ទុពីការប្រកួត២លើកជាមួយនឹងក្រុមម្ចាស់ជើងឯកពិភពលោក បារាំង ក្នុងជម្រុះ Euro ហើយចាប់តាំងពីពេលនោះមក ពួកគេបានផ្តួលហូឡង់ ៤-២ ក្នុងជម្រុះ World Cup និងទទួលបានលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុមអាល្លឺម៉ង់ និងក្រូអាស៊ី ក្នុងការប្រកួតមិត្តភាពផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia

