បរទេស៖ Atletico Madrid បានច្រានចោលការផ្តល់ជូនសំណើររបស់ក្លឹបបិសាចក្រហម Man. United ចំនួន១២លានយូរ៉ូសម្រាប់ការចង់ចុះហត្ថលេខានាំយកកីឡាករអន្តរជាតិអង់គ្លេស Kieran Trippier ទៅកាន់ទឹកដីOld Traffordនៅរដូវក្តៅនេះ។ ការពិតMan.Utdមានគោលដៅអាទិភាពចង់បានខ្សែបម្រើ-ប្រយុទ្ធស្លាប Jandon Sancho ពីក្រុមDortmund ក្រោយបរាជ័យដេញថ្លៃលើកទី១ មួយវិញទៀតក្លឹបក៏ពិចារណាលើសំណើរនាំយកTrippier បន្តទៀត។

ម្ចាស់ជើងឯកអង់គ្លេស២០សម័យចង់ចុះហត្ថលេខានាំយកអតីតកីឡាករ Tottenham ខណៈលោក Ole Gunnar Solskjaer បង្ហើបប្រាប់ថារូបលោកចង់ពង្រឹងតំបន់ការពារស្លាបខាងស្តាំបន្ថែមទៀតនិងកំពុងព្យាយាមសាកល្បដាក់អោយ កីឡាករWan Bissaka លេងចាប់ដៃគូជាមួយMaguireនៅតំបន់ការពារកណ្តាលជំនួសវិញ។

Trippier ក្លាយជាសមាជិកដ៏សំខាន់ដែលបានជួយAt.Madrid ឈ្នះជើងឯកអេស្ប៉ាញកាលពីខែមុន ខណៈដែលក្រុមរបស់លោក Diego Simeone មានចេតនារក្សាកីឡាករវ័យ ៣០ ឆ្នាំរូបនេះ ក្រោយពីក្លឹបដែលមានមូលដ្ឋាននៅភាគពាយព្យនៃប្រទេសអង់គ្លេសចង់បានរូបគេមករួមក្រុម។ប៉ុន្តែយោងគេហទំព័រMundo Deportivo បានចុះផ្សាយថាៈទីបំផុតអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនបង្ហើបថារូបលោកនិងពិចារណាលើសំណើរនេះសាជាថ្មីឡើងវិញ Trippier នៅក្នុងតម្លៃខ្លួន ប្រមាណ ៤០ លានយូរ៉ូប្រសិនជាMan.Utd នៅតែមានចេតនាចង់បាន៕
ប្រភពព័ត៍មាន៖ Metro
