បរទេស៖ ខ្សែការពារ Daley Blind របស់ក្រុមបិសាចទឹកក្រូចហូល្លង់បានបង្ហាញអារម្មណ៏ក្តុកក្តួល សម្រក់ ទឹកភ្នែកអំឡុងពេលដែលក្រុមរបស់ខ្លួនបានផ្តួលគូប្រជែង អ៊ុយក្រែនកាលពីថ្ងៃអាទិត្យសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២០លើកដំបូងរបស់ពួកគេ។ អតីតខ្សែការពារ Man Utd រូបនេះបានបញ្ជាក់ថារូបគេស្ទើរតែមិនអាចនិងចូលលេងបានដោយសារតែមានអារម្មណ៏ តក់ស្លុត បន្ទាប់ពីអតីតមិត្តរួមក្រុម Christian Eriksen រងនូវការគាំងបេះដូងពេលកំពុងប្រកួតជាមួយហ្វាំងឡង់។

ទោះយ៉ាណាព្រឹត្តិការណ៍មួយនេះដូចគ្នាគឺបានធ្វើអោយ Blind នឹកឃើញនូវអនុស្សាវរីយ៍ដ៏ឈឺចាប់សម្រាប់ខ្លួនឯង ដែលធ្លាប់ជួបបញ្ហាគាំងបេះដូងមួយនេះរហូតដល់ទៅ២ដងផងដែរកំលុងពេលលេងអោយក្លឹAjaxក្រោយវិលត្រលប់ពី Man Utdវិញ។

Eriksen ខ្សែបម្រើក្រុម Inter Milan រូបនេះ បានទទួលការសង្គ្រោះបឋមភ្លាមៗពីសំណាក់ក្រុមគ្រូពេទ្យនៅលើទីលានមុនពេលបញ្ចូនទៅកាន់មន្ទីរពេទ្យនៅជិតកីឡាដ្ឋានោះ។ ជាការឆ្លើយតបសហព័ន្ធបាល់ទាត់ដាណឺម៉ាកបានបញ្ជាក់ប្រាប់កាលពីថ្ងៃច័ន្ទនេះថា ឥឡូវនេះ Eriksen ស្ថិតក្នុងស្ថានភាពធូរស្រាលនិងវិលត្រលប់មករកភាពប្រក្រតីឡើងិវញ និងបានខល វីដេអូទៅមិត្តរួមក្រុមបានជាបណ្តើរៗហើយ៕
ប្រភពព័ត៍មាន៖ Metro
