បរទេស៖ ខ្សែបម្រើរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Fernandino ត្រូវបានគេរាយការណ៍ថាបានយល់ព្រមក្នុងការចុះកុងត្រាថ្មីជាមួយនឹងក្លឹប។

Manchester City vs Southampton preview | Football News | Sky Sports

កីឡាករវ័យ៣៦ឆ្នាំរូបនេះមិនសូវជាមានឱកាសក្នុងការបង្ហាញខ្លួនជម្រើសដំបូងអោយក្រុមរបស់លោក Pep Guardiola ឡើយក្នុងមួយរយៈចុងក្រោយនេះ ប៉ុន្តែប៉ុន្តែគាត់ត្រូវបានគេសាទរចំពោះភាពជាអ្នកដឹកនាំ និងការសម្តែងគំរូរបស់គាត់បានជួយអោយក្លឹប Manchester City បានឈ្នះពានរង្វាន់ Premier League និងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League។ កិច្ចសន្យាបច្ចុប្បន្នរបស់ Fernandino នឹងត្រូវផុតកំណត់នៅចុងបញ្ចប់ខែមិថុនានេះ ហើយគាត់ក៏បានស្ថិតក្នុងបញ្ចីកីឡាករដែលត្រូវក្លឹបអនុញ្ញាតអោយចាកចេញនៅដើមខែនេះដូចគ្នា។

Man City fans all fear the same thing as Fernandinho sends emotional  message - Manchester Evening News

ទោះបីជាយ៉ាងណាក្លឹប Man City តែងតែមានការគិតក្នុងការរក្សា Fernandinho បន្តទៀត ហើយបើយោងទៅតាមសារព័ត៍មាន Daily Mail បានអះអាងថាខ្សែបម្រើអន្តរជាតិប្រេសុីលរូបនេះនឹងយល់ព្រមចុះកុងត្រាថ្មីរយ​ៈពេល១២ខែបន្តទៀត។ ប្រភពដដែលបានបន្តទៀតថាក្លឹប Manchester City ត្រូវបានគេរំពឹងទុកអំពីការប្រកាសជាផ្លូវការណ៍អំពីការបន្តកុងត្រាថ្មីរបស់ខ្សែបម្រើរូពនេះនៅអំឡុងពេលការប្រកួត pre-season របស់ក្លឹប៕

 

ប្រភពព័ត៍មាន៖ Sportsmole