បរទេស៖ ក្លឹប FC Barcelona បានប្រកាសជាផ្លូវការណ៍អំពីការមកដល់របស់ខ្សែប្រយុទ្ធឆ្នើម Memphis Depay ដោយគ្មានតម្លៃខ្លួន។

Here's Why BARCELONA Signed MEMPHIS DEPAY 2021 🔵🔴 - YouTube

កីឡាករវ័យ ២៧ ឆ្នាំរូបនេះដែលបច្ចុប្បន្នកំពុងនៅជាមួយក្រុមជម្រើសជាតិហុល្លង់សម្រាប់យូរ៉ូ ២០២០ ដោយរូបគេបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ បន្ទាប់ពីរូបគេបានបដិសេធក្នុងការចុះកុងត្រាថ្មីជាមួយនឹងក្លឹប Lyon។ Memphis Depay បានបង្ហាញទំរង់លេងបានយ៉ាងល្អអោយក្រុម Lyon ដោយរូបគេអាចរកបាន ២២ គ្រាប់ និង Assists បាន ១២ លើកក្នុងការបង្ហាញខ្លួនចំនួន ៤០ លើកអំឡុងយុទ្ធនាការ ២០២០-២១។

Memphis Depay close to joining Barcelona on free transfer from Lyon |  Football News | Sky Sports

គ្រូ Barcelona លោក Koeman ទើបតែបង្ហើបអំពីការផ្ទេរកីឡាកររូបនេះមកកាន់ទឹកដី Camp Nou កាលពីថ្ងៃព្រហស្ប៍ក្លឹប Barcelona ទើបតែប្រកាសជាផ្លូវការណ៍អំពីការចុះកុងត្រាយកអតីតខ្សែប្រយុទ្ធក្លឹប Man Utd រូបនេះកាលពីយប់ថ្ងៃសៅរ៍។ Memphis អាចរកបាន៧៦គ្រាប់ និង៥៥ Assists តាំងពីចាកចេញពីក្លឹប Manchester United មក ហើយរូបគេក៏ធ្លាប់មានពាក្យចចាមរាមទាក់ទងនឹងការផ្ទេរទៅកាន់ក្លឹប Juventus ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole