បរទេស៖ Real Madrid កំពុងសម្លឹងឃើញ Pau Torres របស់ Villarreal គឺជាអ្នកជំនួសដ៏ល្អសម្រាប់ Sergio Ramos។

Real Madrid ថ្មីៗនេះបានប្រកាសពីការចាកចេញរបស់ Ramos នៅរដូវក្តៅនេះ ខណៈដែល Raphael Varane នៅតែបន្តទាក់ទងនឹងការផ្ទេរចេញពី Bernabeu។ បើយោងតាមសារព័ត៌មាន AS ក្រុមរបស់លោក Carlo Ancelotti គ្រោងនឹងចុះកុងត្រាយកខ្សែការពារកណ្តាលយ៉ាងតិចម្នាក់នៅរដូវក្តៅនេះ ហើយ Torres ត្រូវបានក្រុមយក្សអេស្ប៉ាញចាត់ទុកគោលដៅដ៏ល្អបំផុតម្នាក់នៅក្នុងទីផ្សារបច្ចុប្បន្ននេះ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញទំរង់លេងបានយ៉ាងល្អអោយ Villarreal អំឡុងយុទ្ធនាការ ២០២០-២១ នេះដោយបង្ហាញខ្លួន ៤៤ និងជួយអោយក្លឹបឈ្នះ UEFA Europa League ថែមទៀតផង។ ក្រុមបិសាចក្រហម Manchester United ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកីឡាករអន្តរជាតិអេស្បាញរូបនេះដូចគ្នា ដែលត្រូវបានគេគិតថាមានតម្លៃប្រមាណជាង ៥០ លានផោន។ Torres បានបង្ហាញខ្លួនចំនួន ៨៧ លើកសម្រាប់ Villarreal ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១៧៕
ប្រភពព័ត៍មាន៖ Sportsmole
