បរទេស៖ ខ្សែបម្រើឆ្នើមវ័យក្មេងកំពុងឡើងជើងសញ្ជាតិស្កុតឡេន Billy Gilmour នឹងខកខានការប្រកួតដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួនដែលត្រូវតែឈ្នះដាច់ខាតក្នុងជំនួបជាមួយក្រុមក្រូអាតនៅថ្ងៃទី២៣មិថុនាខាននេះ បន្ទាប់រូបគេធ្វើតេស្តវិជ្ជមានមេរោគ Covid-19 និងត្រូវដាក់អោយនៅដាច់ដោយឡែកតែម្នាក់ឯងរហូតដល់១០ថ្ងៃឯណោះ។

កីឡាកររូបនេះបានបំពេញតួនាទីយ៉ាងល្អសម្រាប់ក្រុមលោក Steve Clarke ទទួលបាន១ពិន្ទុពេលជួបអង់គ្លេសនៅកីឡដ្ឋាន Wembley កាលពីថ្ងៃសុក្រ។

លទ្ធផលស្មើ ០-០ មានន័យថាស្កុតឡេនត្រូវតែយកឈ្នះក្រុមក្រូអាតសម្រាប់ការប្រកួតជម្រុះក្នុងពូលចុងក្រោយជាមួយម្ចាស់ជើងឯករង World Cup ២០១៨ នៅយប់ថ្ងៃអង្គារ ដើម្បីឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ។ ប៉ុន្តែអកុសលក្លឹបត្រូវប្រឈមអវត្តមានអតីតកីឡាករ Rangersរូបនេះ៕
ប្រភពព័ត៍មាន៖ Metro
