បរទេស៖ លោក Julen Lopetegui គ្រូបង្វឹករបស់ក្រុម Sevilla បានក្លាយជាបេក្ខភាពចុងក្រោយគេដែលបានបដិសេធ​ឱកាស​ក្នុង​ការផ្លាស់មកដឹកនាំក្រុមមាន់ខ្នាយមាស Tottenham  នៅមុនរដូវកាលថ្មី២០២១-២០២២។

Next Tottenham manager: Julen Lopetegui rejected 'dizzying' offer, Sevilla president claims | The Independent

​គួរ​បញ្ជាក់​ផងដែលថាក្រុមដែល​មាន​មូលដ្ឋាននៅទីក្រុងឡុងដ៏បានសម្រេចចែកផ្លូវជាមួយនឹងលោក Jose Mourinho នៅពាក់​កណ្តាល​ខែមេសា ប៉ុន្តែ​ពួកគេ​បាន​បរាជ័យជាបន្តបន្ទាប់​ក្នុងការស្វែងរកអ្នកចាត់ការទូទៅថ្មី។

Sevilla boss Julen Lopetegui rejects 'dizzying' offer to become Tottenham's new manager as search for permanent Jose Mourinho replacement continues - Unlimited Viral News

អតីតគ្រូបង្វឹកលោក Mauricio Pochettino បច្ចុប្បន្នកំពុងដឹកនាំ PSG មានទំនាក់ទំនងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយ​នឹង​ការវិលត្រឡប់ទៅកាន់ Tottenham សារជាថ្មី ខណៈបានបរាជ័យក្នុងការចចារជាមួយគ្រូបង្វឹក៣នាក់រួចទៅហើយ មានដូចជាលោក Antonio Conte, Paulo Fonseca និង Gennaro Gattuso ជុំវិញតួនាទីនេះ។ យ៉ាងណាមិញអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញ និង អធិរាជស Real Madrid លោក Lopetegui គឺជាគ្រូបង្វឹកចុងក្រោយគេដែលបានបដិសេធសំណើរពីសំណាក់ក្លឹបខាងលើនេះ?

 

ប្រភពព័ត៍មាន៖ Metro