បរទេស៖ ErlingHaaland បានច្រានចោលពត៌មានបានលើកឡើងថាកាលពីថ្ងៃសៅរ៏ម្សិលមិញនេះបានចំណាយប្រាក់ដល់ទៅចំនួន ៥០០,០០០ យូរ៉ូក្នុងរយៈពេលប្រាំមួយម៉ោងនៅក្នុងការទទួលទានអាហារមួយពេលនាភោជនីយដ្ឋានមួយនាទីក្រុង Mykonos ដែលស្ថិតនៅប្រជុំកោះមួយនាប្រទេសក្រិកកំលុងពេលវិស្សមកាលសម្រាកក្រោយបញ្ចប់រដូចកាល ២០២០-២០២១។
រឿងរ៉ាវមួយនេះផងដែរបានធ្វើអោយមានការរំជើបរំជួលនៅលើបណ្តាញសង្គមក្នុងនោះដែរប្រភពពត៌មានក៏បានចុះផ្សាយថាខ្សែប្រយុទ្ថឆ្នើមក្រុមDortmund រូបនេះបានទុកប្រាក់ធីបដល់បុគ្គលិកដែលបម្រើការនៅទីនោះចំនួន ៣០០០០ យូរ៉ូ ថែមទៀតផង។ ខណៈពេលដែលហាឡិនកំពុងរីករាយនឹងថ្ងៃឈប់សម្រាក អនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះនៅតែជាប្រធានបទរបស់បណ្តាញសារពត៌មាន ជាមួយការចាប់អារម្មណ៏ពីសំណាក់ក្លឹប Barcelona, Real Madrid និង Chelsea ។
ពោលគឺក្រោយពីកីឡាករវ័យ ២០ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏ ជោគជ័យបំផុតសម្រាប់ខ្លួនឯងក្រោយរកបាន ៥៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៩ ប្រកួតចាប់តាំងពីចូលរួមជាមួយ Dortmund កាលពីខែមករាឆ្នាំ ២០២០ ក្នុងនោះ៤១គ្រាប់រកបានគ្រប់ក្របខណ្ឌប្រកួតកាលពីរដូវកាលចាស់៕
ប្រភពព័ត៍មាន៖ Goal