បរទេស៖ ខ្សែបម្រើវ័យក្មេង​ Eduardo Camavinga គឺចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លឹងយក្សនៅបារាំង Paris Saint-Germain ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបបិសាចក្រហម Manchester United ក៏ដោយ។

Eduardo Camavinga has exactly the attributes Ole Gunnar Solskjaer needs at  Manchester United - Manchester Evening News

កីឡាករវ័យ១៨ឆ្នាំរូបនេះមិនសូវជាបានបង្ហាញទម្រង់លេងល្អនៅរដូវកាល២០២០/២១នេះដូចរដូវកាល២០១៩/២០ទេ ដោយសារតែជាប់ការសិក្សាផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែទោះបីជាកីឡាករវ័យក្មេងរូបនេះនៅតែបន្តទទួលការចាប់អារម្មណ៍សំណាក់ធំៗនៅតំបន់អឺរ៉ុប។ ក្លឹប Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹបដទៃៗទៀតដែលបានបង្ហាញការចាប់អារម្មណ៍លើ Camavinga ហើយរបាយការណ៍ថ្មីៗបានអះអាងក្លឹបយក្សនៅប្រទេសអង់គ្លេសមួយនេះត្រៀមជួបជាមួយនឹងកីឡាកររូបនេះនៅសប្តាហ៍ក្រោយនេះហើយ ដើម្បីបញ្ចុះបញ្ចូលអោយកីឡាកររូបនេះផ្ទេរមកកាន់ទឹកដី Old Trafford។

Eduardo Camavinga: Man Utd & PSG face obstacles in deal

បើយោងទៅតាម RMC បានអោយដឹងថា Eduardo Camavinga ចង់បន្តអាជីពរបស់គេនៅប្រទេសបារាំងបន្តទៀត ដោយចង់អភិវឌ្ឃន៍ខ្លួនគេជាមួយនឹងក្លឹប PSG ទោះបីជាខិតជិតក្នុងការចចារជាមួយនឹង Manchester United ក៏ដោយ។ ប្រភពដដែរបន្តថា PSG កំពុងរង់ចាំក្លឹប Rennes បញ្ចុះតម្លៃខ្លួនរបស់កីឡាកររូបនេះ ខណៈកុងត្រារបស់គេគឺនៅសល់ត្រឹមតែ១២ខែទៀតប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole