បរទេស៖ លោក Frank de Boer គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បានលាលែងពីតំណែងរបស់លោកកាលពីថ្ងៃអង្គារ ក្រោយពីក្រុមជម្រើសជាតិហូឡង់ បានធ្លាក់ចេញពីព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ វគ្គ១៦ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុមជម្រើសជាតិឆែក។

ការសម្រេចចិត្តរបស់លោក De Boer កើតឡើង ស្របពេលដែលមានពាក្យចរចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់លោក ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមពណ៌ទឹកក្រូចមួយនេះ ក្រោយពីបានហូឡង់ បានរងបរាជ័យក្នុងលទ្ធផល ២-០ ក្នុងក្រុង Budapest កាលពីថ្ងៃអាទិត្យ។ លោក De Boer បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍យដែលត្រូវបានចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ហូឡង់ថា៖ «ខ្ញុំបានសម្រេចចិត្តមិនបន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិឡើយ។ គោលដៅមិនបានសម្រេចឡើយ ដែលនោះគឺជាហេតុផលយ៉ាងច្បាស់»។
លោក De Boer បានបញ្ជាក់ថា នៅពេលដែលលោកត្រូវបានតែងតាំងកាលពីឆ្នាំ២០២០ នោះគឺជាកិត្តិយសដ៏ធំមួយ ប៉ុន្តែ លោកក៏បានដឹងយ៉ាងច្បាស់ពីសម្ពាធដែលនឹងកើតឡើងលើរូបលោក តាំងពីលោកត្រូវបានតែងតាំង»៕
ប្រភពភាពព័ត៌មាន៖ Channel News Asia
