បរទេស៖ ក្លឹប Atletico Madrid បានបញ្ជាក់ប្រាប់ក្រុមបិសាចក្រហម Manchester United ថាកីឡាករ Saul Niguez នឹងអាចអនុញ្ញាតអោយចាកចេញពីកីឡាដ្ឋាន Wanda Metropolitano នៅរដូវក្តៅនេះប្រសិនបើមានការផ្តល់ជូនដ៏សមរម្យណាមួយ។
ខ្សែបម្រើអន្តរជាតិអេស្បាញរូបនេះបានគឺជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមលោក Diego Simeone ក្នុងការគ្រងតំណែងជើងឯក La Liga កាលពីរដូវកាលចាស់ដោយរកបាន២គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៤១ប្រកួត។ ទោះបីជាយ៉ាងណា Saul មិនបានជាប់ជម្រើសជាតិអេស្ប៉ាញរបស់លោក Luis Enrique សម្រាប់ព្រឹត្តិការណ៏ Euro ២០២០ នេះឡើយ។
ក្លឹបធំៗជាច្រើននៅក្របខ័ណ្ឌ Premier League ក្រៅពី Man United ក៏មានដូចជា Man City, Chelsea និង Liverpool សុទ្ធតែមានការផ្សារភ្ជាប់ជាមួយនឹង Saul ផងដែរ។ ម្ចាស់ជើងឯកអេស្បាញ AT Madrid កំពុងប្រឈមនឹងលទ្ធភាពផ្នែកហិរញ្ញវត្តុលើប្រាក់ថ្លៃឈ្នួលកីឡាករ ស្របពេលកិច្ចព្រមព្រៀងរបស់ខ្សែបម្រើកណ្តាលរូបនេះមានសុពលភាពដល់ខែ ២០២៦ ឯណោះ។ ទោះយ៉ាងណាតម្លៃខ្លួនទិញផ្ដាច់កុងត្រារបស់ Saul គឺតម្លៃដល់ទៅ១៥០លានយូរ៉ូឯណោះ៕
ប្រភពព័ត៍មាន៖ Sportsmole