បរទេស៖ Leonardo Spinazzola បានបង្ហាញទម្រង់លេងល្អបំផុតក្នុងនាមខ្សែការពារស្លាបឆ្វេងម្នាក់សម្រាប់ក្រុមជម្រើសជាតិអសូរីអ៊ីតាលីអំឡុងព្រឹត្តិការណ៏ អឺរ៉ូ២០២០នេះ។
![]()
ទោះយ៉ាងណាកីឡាករRoma រូបនេះបានរងរបួសនៅនាទីទី ៧៦ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Thorgan Hazard កំលុងការប្រកួតដែលអ៊ីតាលីបានយកឈ្នះជើង ខ្លាំងបែលហ្សិកក្នុងលទ្ធផល២ទល់និង១សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃសុក្រនៅកីឡាដ្ឋាន Allianz Arena នាទីក្រុង Munich ប្រទេសអាឡឺម៉ង់ ។

អតីតកីឡាករយុវជនក្លឹប Juventus រូបនះបានបង្ហាញអការៈរបួសធ្ងន់ធ្ងរក្រោយពីត្រូវបានបញ្ចូនចេញពីទីលានប្រកួតភ្លាមៗ។ យោងអ្នក កាសែតអ៊ីតាលីដ៏មានឈ្មោះអ៊ីតាលីលោក Fabrizio Romano បានលើកឡើងជុំវិញបញ្ហានេះដោយត្រូវ Sky sportបានដកស្រង់ថាសម្តីថាៈមានមូលហេតុ២ដែលគាត់( Spinazzola)បានស្រែកយំដោយភាពឈឺចាប់ទី១.គឺ រូបកេត្រូរវរងរបួសរហែកសរសៃពួរសាច់ដុំ និងត្រូវធ្វើការព្យាបាលជាច្រើនខែ។ ទី២.ទៀតកីឡាករវ័យ២៨ឆ្នាំរូបនេះខកបំណងដែលមិនបានអាចបង្ហាញខ្លួនជួយក្រុមសម្រាប់ការប្រកួត ដែលនៅសល់ ជាពិសេសវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយក្រុមគូប្រជែងចាស់គឺអេស្បាញនៅថ្ងៃអង្គារសប្តាហ៏ក្រោយនេះតែម្តង៕
ប្រភពព័ត៍មាន៖ Besoccer
