បរទេស៖ ក្រុមបិសាចក្រហម Manchester United បានបង្កើនការតាមប្រមាញ់យកខ្សែបម្រើ Eduardo Camavinga របស់ Rennes។

Transfer news: Man Utd to meet Eduardo Camavinga's representatives for  transfer talks - reports - Eurosport

កីឡាករជម្រើសជាតិបារាំងរូបនេះនឹងមិនទាន់ឈានចូលអាយុ ១៩ ឆ្នាំនៅឡើយទេ ប៉ុន្ររូបគេបានបង្ហាញវត្តមានចំនួន ៨២ លើករួចមកហើយសម្រាប់ក្លិបបច្ចុប្បន្នរបស់គេដោយអាចរកបាន២គ្រាប់ និង Assists ៥ដងនៅរដូវកាលនេះ។ កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នរបស់ Camavinga ជាមួយ Rennes នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះ ហើយត្រូវបានគេជឿជាក់ថាគាត់នឹងចាកចេញនៅរដូវដោះដូរកីឡាកររដូវក្តៅនេះ។

Eduardo Camavinga keen to extend Rennes contract | FootballTransfers.com

បើយោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីឈ្មោះ Fabrizio Romano បានអះអាងថាក្លឹបបិសាចក្រហម Manchester United បានធ្វើការទាក់ទងដោយផ្ទាល់ក្នុងការចុះកុងត្រាយក Eduardo Camavinga។ លោក Romano បានបន្តថាក្លឹប Rennes នឹងបើកការចរចារតម្លៃខ្លួន៣០លានអឺរ៉ូ ដោយពួកគេមិនចង់បាត់បង់កីឡាកររូបនេះដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole