បរទេស៖ ក្លឹប Manchester United ត្រៀមបន្តកុងត្រាថ្មីដល់ខ្សែការពារស្វាបឆ្វេងរបស់ខ្លួន Luke Shaw បន្ទាប់ពីកីឡាររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅព្រឹត្តិការណ៍ Euro 2020 នេះ។

Luke Shaw responds to Jose Mourinho comments after Manchester United and  England displays - Manchester Evening News

ខ្សែការពារវ័យ២៥ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អអោយក្រុម Manchester United រដូវកាលនេះដោយអាចរកបាន១គ្រាប់ និង Assists បាន៧លើកក្នុងការបង្ហាញខ្លួនចំនួយ៤៧ដង។ Luke Shaw គឺជាផ្នែកដ៏សំខាន់មួយដែលបានជួយអោយក្រុមតោកំណាចអង់គ្លេសឡើងដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2020 នេះដោយរូបគេអាចរកបាន៣ Assists ក្នុងការបង្ហាញខ្លួន៤លើក។

Manchester United defender Luke Shaw 'misheard' referee comments on Chelsea  penalty decision | The Independent

អតីតកីឡាករក្លឹប Southampton រូបនេះនៅសល់កិច្ចសន្យាត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះជាមួយនឹងក្លឹប Manchester United ប៉ុន្តែបើយោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថាខ្សែការពារឆ្នើមរូបនេះត្រៀមនឹងទទួលបានកុងត្រាថ្មីក្លឹប Manchester United។ លោក Romano បានបន្តថាលោក Ole Gunnar Solskjaer បានមើលឃើញគឺកីឡាកររូបនេះជាផ្នែកដ៏សំខាន់សម្រាប់ក្រុមរបស់លោក ហើយក្លឹបនឹងត្រៀមផ្តល់កុងត្រាដល់ខ្សែការពាររូបនេះនៅខែក្រោយនេះហើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole