បរទេស៖ Crystal Palace បានបញ្ជាក់ពីការតែងតាំងអតីតប្រធានក្រុមកំាភ្លើងធំ Arsenal លោក Patrick Vieira ជាគ្រូបង្វឹកថ្មី របស់ ពួកគេពោលគឺនៅក្រោយពេលដែលលោក Roy Hodgson បានសម្រេចចិត្តលាលែងពីតំណែងដោយការយល់ ព្រមគ្នារវាងសាមីខ្លួននិងក្លឹប បន្ទាប់ពីអតីតគ្រូបង្វឹកអង់គ្លេសរូបនេះបានចំណាយពេល ៤ ឆ្នាំដឹកនាំនៅកីឡាដ្ឋាន Selhurst Park។

​​Patrick Vieira: Tactics, formation, management style, honours, teams |  FootballTransfers.com

អតីតគ្រូបង្វឹកNice វ័យ៤៥ ឆ្នាំបានចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយក្រុមស្ទាំងខៀវជាមួយសុពលភាពដល់ឆ្នាំ ២០២៤ ។ វាក៏ជាឪកាសមួយសម្រាប់ បុរសសញ្ជាតិបារាំងរូបនេះបានបង្ហាញសមត្ថភាព​នៅ លីគកំពូលអង់គ្លេសបន្ទាប់ពី Newyork City  និង Nice៕