បរទេស៖ ទីបំផុតក្លិប​ Leeds United នៅក្របខណ្ឌ Premier League និង Barcelona នៅលីកកំពូល La Liga បានបញ្ចប់ការចុះ​ហត្ថ​លេខា​លើកិច្ចព្រមព្រមព្រៀងនាំយកកីឡាករខ្សែការពារស្លាបឆ្វេង Junior Firpo ពីទឹកដីអេស្បាញមកអង់គ្លេស​ជាផ្លូវការណ៏​ក្នុងតម្លៃបិទជិតជាមួយការចុះកិច្ចសន្យា៤ឆ្នាំ។

Official: Barcelona announce the sale of Junior Firpo to Leeds United |  Barca Universal

ក្លឹប​​ដែល​មានមូលដ្ឋាននៅទីក្រុង Yorkshire បានសរសេរនៅលើ គេហទំព័រផ្លូវការណ៏​របស់ក្លឹបថាក្រុម​របស់​ពួកគេបានផ្តួល គូប្រជែងមួយចំនួនដើម្បីចុះហត្ថលេខា វ័យ ២៤ ឆ្នាំរូបនេះ​មក​រួមក្រុមផងដែរ។ ក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីនលោកMarcelo Bielsa បន្ទាប់ពីបញ្ចប់ពេលវេលានៃការដាក់អោយនៅ ដាច់ដោយឡែក(ចត្តាឡើស័ក)តាមពេលវេលាដែលបានកំនត់ និង ឆ្លងកាត់ការត្រួវពិនិត្យសុខភាពតាមបែបវេជ្ជសាស្ត្រ​ដោយជោគជ័យរួចមក Firpol បានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំកាលពីថ្ងៃអង្គារ។

Barcelona | Transfer Market: Official: Leeds United sign Junior Firpo from  Barcelona | Marca

គួរកត់សម្គាល់ថាFirpoមានដើមកំណើត កើតនៅសាធារណរដ្ឋដូមីនីកែនប៉ុន្តែបានផ្លាស់ទៅរស់នៅប្រទេសអេស្ប៉ាញដោយ​ចូលសញ្ជាតិ អេស្ប៉ាញនិងបានជាប់ជម្រើសជាតិឈុតធំសម្រាប់កីឡាករបាល់ទាត់អាយុក្រោម ២១ ។ Firpo បាន បង្ហាញខ្លួនចំនួន ៤១ ដងនៅគ្រប់ប្រកួតទាំងអស់សម្រាប់ Barcelona ក្រោយចាកចេញពីReal  Betis នៅឆ្នាំ ២០១៩ ។