បរទេស៖ លោក Carlo Ancelotti គ្រូបង្វឹកថ្មី Real Madrid ចង់នាំយកអតីតកូនក្រុមនៅ Everton កីឡាករ Richarlison មកកាន់ Rea; Madrid ដើម្បីពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀតនៅរដូវក្តៅនេះ។
គួរបញ្ជាក់ថាអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះបានសម្រេចចិត្តចាកចេញពីទឹកដី Goodison Park ត្រលប់ទៅកាន់អតីតក្លឹបក្រោយចាកចេញ ៥ ឆ្នាំពោលគឺក្រោយពីដឹកនាំEverton បានតែ១រដូវកាលប៉ុណ្ណោះ។ ស្របពេលក្លឹបមិនទាន់ទទួលបានការផ្តល់ភ្លើងខៀវនាំយកកីឡាករថ្មីមករួមក្រុមនៅឡើយក៏ពិតមែនប៉ុន្តែយោងគេហទំព័រ Goal បានចុះផ្សាយថាលោក Ancelotti បានទាក់ទងអតីតក្លឹបនិងសាមីខ្លួន Richarlison ពីលទ្ធភាពនៃការផ្ទេរដែលអាចកើតមានឡើងនៅរដូវក្តៅនេះ។
ជាការឆ្លើយតប Everton នៅមិនទាន់បានបង្ហាញសញ្ញជាវិជ្ជមានជុំវិញការចង់លក់ កីឡាករសំខាន់របស់ខ្លួនសញ្ជាតិប្រេស៊ីលដែលនៅមានកិច្ចសន្យា ៣ ឆ្នាំទៀតជាមួយក្លឹបនៅឡើយទេ ។ទោះយ៉ាងណាពួកគេនិងពិចារណាលើការដេញថ្លៃទឹក ប្រាក់ តម្លៃខ្លួនច្រើនជាង ៥០ លានផោនដែលពួកគេបាន ចំណាយសម្រាប់Richarlison ទៅក្លឹបWatford ក្នុងឆ្នាំ ២០១៨ ដើម្បី ជាហេតុផលសមមស្របមួយ ខណៈសាមីខ្លួនក៏មានបំណងចង់ ផ្លាស់មកកាន់ទឹកដីSantiago Bernabeu ផងដែរនោះ៕
ប្រភពព័ត៍មាន៖ Sportsmole