បរទេស៖ ក្លឹប Juventus ត្រូវបានគេរាយការណ៍ថាមានបំណងចង់នាំយកខ្សែប្រយុទ្ធឆ្នើម Gabriel Jesus ទៅកាន់ទឹកដី Turin នៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរូបនេះបានផ្ទេរមកកាន់ទឹកដី Etihad តាំងតែពីឆ្នាំ២០១៧ដោយអាចរកបាន៨២គ្រាប់ និង៣៤ Assists ក្នុងការបង្ហាញខ្លួនចំនួន១៩៥ប្រកួត។ ខ្សែប្រយុទ្ធអន្តរជាតិប្រេសុីលរូបនេះទំនងជាអាចនឹងចាកចេញពីក្លឹប Man City នៅរដូវក្តៅនេះ បន្ទាប់ពីលោក Pep Guardiola មានបំណងចង់នាំយកខ្សែប្រយុទ្ធមកបន្ថែមទៀត ខណៈត្រូវបានគេជឿជាក់ថា Jesus អាចនឹងបាត់បង់កៅអីរបស់ខ្លួនបន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធថ្មី។
បើយោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថាប្រធានក្លឹប Juventus បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាពីគោលដៅផ្ទេររបស់ពួកគេ ហើយនឹងសំរេចថា Jesus គឺជាគោលដៅចំបងរបស់ពួកគេ៕
ប្រភពព័ត៍មាន៖ Sportsmole