បរទេស៖ ក្លឹប Napoli ត្រូវបានគេរាយការណ៍បានដាក់កីឡាករ Emerson Palmieri របស់ក្លឹប Chelsea គឺជាគោលដៅចំបងរបស់ខ្លួន។

ក្លឹបយក្សនៅប្រទេសអុីតាលីមួយនេះកំពុងស្វែករកខ្សែការពារស្លាបស្តាំដើម្បីយកមកពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ខណៈដែលកីឡាករ Faouzi Ghoulam កំពុងតែសម្រាកព្យាបាលរបួស ហើយកីឡាករ Mario Rui ចាប់ផ្តើមមានពាក្យចរចាមរាមថាផ្ទេរទៅកាន់ក្លឹប Galatasaray។ ជាលទ្ធផលបើយោងទៅតាម Corriere Dello Sport បានអោយដឹងថាអ្នកចាត់ការទូទៅក្លឹប Napoli លោក Luciano Spalletti បានរៀបចំផែនការក្នុងការនាំយក Emerson ទៅកាន់ទឹកដីអុីតាលីនៅរដូវក្តៅនេះ។

កុងត្រារបស់ខ្សែការពារអន្តរជាតិអុីតាលីរូបនេះនឹងត្រូវផុតកំណត់នៅ១២ខែខាងមុខទៀតហើយ ខណៈត្រូវបានរំពឹងថាក្លឹប Chelsea នឹងមិនផ្តល់កុងត្រាថ្មីអោយកីឡាកររូបនេះបន្តទៀតទេ ហើយរូបគេត្រូវបានរំពឹងថានឹងចាកចេញពីទឹកដី Stamford Bridge នៅរដូវក្តៅនេះ បន្ទាប់ចប់ព្រឹត្តិការណ៍ Euro 2020៕
ប្រភពព័ត៍មាន៖ Sportsmole
