បរទេស៖ Rui Patricio បានចូលរួមជាមួយក្រុម Roma ពីក្រុមចចកខ្មៅWolverក្នុងតម្លៃបិទជិតមួយដែលមិន បានបង្ហាញអោយដឹងជាផ្លូវការណ៏។ប៉ុន្តែទោះយ៉ាងណាក្លឹបនៅក្របខណ្ឌ Premier League បានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះជាមួយក្រុមខ្លាធំ Roma ថាពួកគេបានចំណាយប្រាក់ ប្រមាណ ៩,៨ លានផោនកាលពីល្ងាចថ្ងៃអង្គារសម្រាប់កិច្ចសន្យាផ្ទេរនេះ។
កីឡាករអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់មានវ័យ ៣៣ ឆ្នាំរូបនេះក្លាយជាការសមាជិកថ្មីដំបូងគេសម្រា់លោក Jose Mourinho ចាប់តាំងពីអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅ Roma ក្នុងខែឧសភា។ Patricio បាននិយាយនៅលើគេហទំព័រផ្លូវការណ៏របស់ក្លឹបគឺ www.asroma.com ថាៈ Roma គឺជាក្លិបដ៏ធំមួយនិងជាការប្រកួតប្រជែងថ្មី ដូច្នេះហើយធ្វើអោយខ្ញុំពិតជារំភើបក្នុងការព្យាយាមនិងជួយក្លិបឲ្យសម្រេចគោលដៅរបស់ខ្លួន ។នៅក្នុងទីក្រុងRome យើងកំពុងនិយាយអំពីគ្រូបង្វឹកដ៏អស្ចារ្យបំផុតម្នាក់នៅលើពិភព លោក ហើយខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមធ្វើការជាមួយគាត់និងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីជួយក្រុម។

Patricio បានចូលរួមជាមួយ Wolves ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីស្នើសុំចាកចេញពី Sporting បន្ទាប់ពីមានការ វាយប្រហារទៅលើទីលានហ្វឹកហាត់របស់ក្លឹប Lisbon ពីសំណាក់អ្នកគាំទ្រ៕
ប្រភពព័ត៍មាន៖ Sportsmole
