បរទេស៖ Felipe Anderson បានវិលត្រលប់ទៅកាន់ក្លឹបដែលរូបគេបានធ្លាប់ប្រកបអាជីពចន្លោះឆ្នាំ ២០១៣ និង ២០១៨ បន្ទាប់ពីមិនបានទទួលជោគជ័យក្នុងក្របខ័ណ្ឌ Premier League នៅ West Ham ។

អតីតកីឡាករញញួរធំ West Ham បានលេងក្នុងលក្ខណ្ឌខ្ចីជើង១រដូវកាលមុន មុនពេលធ្វើដំណើរ មកដល់ទីក្រុងរ៉ូមកាលពីថ្ងៃអង្គារដើម្បីបញ្ចប់ការផ្ទេរទៅលេងនៅ Lazio បន្ទាប់ពីធ្លាប់ចំណាយពេល៥រដូវកាលកន្លងទៅនៅក្របខណ្ឌលីកកំពូលអ៊ីតាលីដោយយោងក្លិបដែលមមានមូលដ្ឋាននៅទីក្រុង Rome បានប្រកាសជាផ្លូវការណ៏នៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃអង្គារ ដើម្បីត្រួតពិនិត្យសុខភាពមុនពេល ចុះកិច្ចសន្យាកុងត្រាជាមួយក្លឹប។

ខ្សែបម្រើស្លាបវ័យ ២៨ ឆ្នាំរូបនេះបានចំណាយពេល៣រដូវកាលជាមួយ West Ham និង១រដូវកាលជាមួយ Porto ដោយរកបាន ១២ គ្រាប់សម្រាប់ក្លឹបទាំងពីរក្នុងការបង្ហាញខ្លួន ៧២ ប្រកួត៕
ប្រភពព័ត៍មាន៖ Besoccer
