បរទេស៖ ក្រុម AS Roma មានបំណងចង់ចុះកុងត្រាខ្ចីជើងខ្សែការពារស្លាបឆ្វេងពីក្លិបបិសាចក្រហម Manchester United គឺកីឡាករ Alex Telles ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ។

កីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយក្លឹបជើងឯកអង់គ្លេស ២០សម័យពីក្លឹបយក្សព័រទុយហ្គាល់គឺ Porto ក្នុងកិច្ចរយៈពេល ៤ ឆ្នាំកាលពីខែតុលា។ ទោះបីជាមិនបានជាប់ជម្រើស១១នាក់ទៀងទាត់ចូលលេងប៉ុន្តែកីឡាករអន្តរជាតិប្រេស៊ីលបង្ហាញខ្លួន ២៤ ដងគ្រប់ក្របខណ្ឌប្រកួតសម្រាប់គ្រូបង្វឹក Ole Gunnar Solskjaer អំឡុងយុទ្ធនាការរដូវកាលចាស់។ បើទោះបីជា Telles មិនអាចប្រជែងតំណែងជម្រើសទី១ជាមួយខ្សែការពារអន្តរជាតិអង់គ្លេស Luke Shaw មានយោបល់ និង ប្រភពលើកឡើងថារូបគេអាចនិងចាកចេញពីកីឡាដ្ឋាន Old Trafford សម្រាប់រដូវកាលថ្មីនេះ។ បើយោងអ្នកកាសែតអ៊ីតាលីលោក Gianluca Di Marzio បានឱ្យដឹងថាក្រុម Roma ចង់បាន Telles ដើម្បីមកជំនួសកីឡាករ អន្តរជាតិអ៊ីតាលី Leonardo Spinazzola ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងកំឡុងពេលព្រឹត្កិការណ៏យូរ៉ូឆ្នាំ ២០២០។

ប្រភពបន្តថាសម្រាប់ Man United មិនមានចេតនាអនុញ្ញាតិឱ្យ Telles ចាកចេញក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលខ្លីនោះទេ Roma នឹងបន្តជំរុញលើការហត្ថលេខាខ្សែការពាររូបនេះនៅក្នុងទីផ្សារបច្ចុប្បន្នបន្តទៀត។ ក្រៅពីមិនមានបំណងលក់ចេញក្លឹបក៏បានបង្ហាញពីចេតនាចង់នាំយកសមាជិកថ្មីគឺខ្សែការពារ Kieran Trippier របស់ក្លិប Atletico Madrid ដែលជាជម្រើសមួយថ្មីបន្ថែមទៀតលើការប្រកួតបប្រជែងជាមួយAaron Wanbisaka ។ក៏ព្រោះតែកីឡាករអន្តរជាតិអង់គ្លេសរូបនេះអាចលេងតួនាទីជាខ្សែការពារស្លាបឆ្វេងក៏បាននិងស្តាំក៏បាន៕
ប្រភពព័ត៍មាន៖ Sportsmole
