បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងតម្លៃ៥០លានផោនជាមួយនឹងក្លឹប Brighton & Hove Albion លើខ្សែការពារឆ្នើម Ben White។

Ben White: Arsenal agree £50m deal to sign Brighton defender | Football  News | Sky Sports

ក្លឹប Arsenal បានចាប់ផ្តើមដេញយកខ្សែការពាររូបនេះតាំងតែពីចាប់ផ្តើមព្រឹត្តិការណ៍ Euro 2020 មកម្លេះ ខណៈដែលក្លឹប Everton និង Manchester City ក៏បានបង្ហាញចំណាប់លើខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះដូចគ្នា។

Arsenal reach agreement with Brighton over Ben White as Albert Sambi  Lokonga delay is explained - football.london

បើយោងទៅតាមសារព័ត៍មាន The Athletic បានអោយដឹងថាក្លឹប Arsenal គឺបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹប Brighton ហើយក្នុងតម្លៃ៥០លានផោនសម្រាប់ការនាំយកខ្សែការពាររូបនេះទៅកាន់ទឹកដី Emirate ហើយ Ben White នឹងត្រូវមកពិនិត្យសុខភាពជាមួយនឹង Arsenal នាពេលឆាប់ៗខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole