បរទេស៖ ក្លិប Inter Milan បានធ្វើការទាក់ទងទៅកាន់ក្រុមបិសាចក្រហម Man Utd ដើម្បីពិភាក្សាអំពីកិច្ច ព្រមព្រៀងខ្ចីជើង ខ្សែ  ការពារស្លាបឆ្វេងកីឡាករ Alex Telles  ទៅរួមក្រុម។អនាគតរបស់កីឡាករវ័យ ២៨ ឆ្នា រូបនេះនៅទឹកដី Old Trafford បច្ចុប្បន្នកំពុងត្រូវបានចោតជាសំនួរលើក ឡើងក្រោយបង្ហាញខ្លួនបានតែ ៩ ប្រកួតនៅលីកកំពូលអង់គ្លេស Premier League កាលពីរដូវកាលមុនដោយមិនបានប្រជែងតំណែងទី១ជាមួយកីឡាករអន្តរជាតិអង់គ្លេស Luke Shaw បាន។

Man United News on Twitter: "Looks like Alex Telles has had 'The Jack  Grealish' at the barbers ✂️💈 #mufc https://t.co/2ijBscsCnc" / Twitter

មិនមែនមានតែInter Milanដែលជាក្លឹបដំបូងដែលបង្ហាញការចាប់អារម្មណ៏Tellesនោះទេ ក្លឹបRomaដែល​ដឹកនាំដោ​យ​លោក JoseMourinho កាលពីពេលថ្មីៗនេះត្រូវបានMan Unitedបដិសេធពីបំណងខ្ចីជើង​Telles​ពេល​ទីផ្សារ​ដោះដូរ​បើកដំណើរការនាពេលនេះផងដែរ។

Alex Telles insists he wants to stay at Man Utd

ប៉ុន្តែយោងការអះអាងរបស់អ្នកកាសែតអ៊ីតាលីលោក Gianluca Di Marzio បានឱ្យដឹងថា Inter Milan មិនបានអាក់​អន់ចិត្តនិងអស់សង្ឃឹមចំពោះជំហររបស់ក្លឹបជើងឯកអង់គ្លេស២០សម័យជាមួយក្រុមRomaនោះទេ។ ផ្ទុយទៅវិញក្រុម សង្ឃឹមថានឹង បង្កើន​ការចរចារខ្ចីជើងកីឡាករអន្តរជាតិអាមេរិកខាងត្បូងរូបនេះ ក៏ព្រោះតែកន្លងមកInter Milanធ្លាប់ខ្ចីជើង​Telles កាល ពីរដូវកាល២០១៥-២០១៦ ពេលដែលរូបគេនៅជាកីឡាករក្លឹបបយក្សតួគីGalatasaray ។

Telles o przygotowaniach do nowego sezonu: To przyjemność tu być |  ManUtd.pl - Serwis kibiców klubu Manchester United

គួរបញ្ជាក់ថាក្រោយផ្ទេរពីPorto មកTelles  បង្ហាញខ្លួន ២៤ ប្រកួតឱ្យក្រុមលោក Ole Gunnar Solskjaer នៅរដូវ​កាល​ដំបូង( ២០២០-២០២១) ស្របពេលកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួននៅមានសុពលភាព ៣ ឆ្នាំទៀតឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole