បរទេស៖ ក្លិប Arsenal បានយល់ព្រមលើការផ្ទេរមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែការពារ Ben White របស់ក្លិប Brighton សម្រាប់តម្លៃខ្លួន៥០លានផោន (ស្មើនឹង៦៩លានដុល្លារអាមេរិក)។ Sky Sports News បានចេញផ្សាយថា ក្លិប Arsenal ត្រូវបានច្រានចោលលើសំណើដែលមានតម្លៃខ្លួន៤០លានផោន កាលពីខែមិថុនា ខណៈដែលការដាក់សំណើក្នុងតម្លៃខ្លួន៤៧លានផោន ត្រូវបានច្រានចោលម្តងទៀត។
ប៉ុន្តែ ការពិភាក្សានានា នៅតែបន្តរហូតដល់ខែកក្កដា ខណៈដែលក្លិបទាំង២ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League ហាក់បានឈានដល់ការព្រមព្រៀងគ្នា ទៅលើការផ្ទេរមួយដែលនឹងតម្រូវឲ្យក្លិប Brighton ទទួលបានតម្លៃខ្លួន៥០លានផោន ពីការទូទាត់ជាប្រព័ន្ធមួយ ដោយមិនមានការបូកបន្ថែមប្រាក់ឧបត្ថមនានាឡើយ។ White បានចំណាយពេលក្នុងនាមជាកីឡាករកម្ចីជាច្រើនពី Brighton ក្នុងនោះរាប់បញ្ចូលទាំងនៅជាមួយនឹងក្លិប Leeds ក្នុងរដូវកាលឆ្នាំ២០១៩-២០២០។ ទម្រង់លេងរបស់ White សម្រាប់ក្លិប Leeds បានទាក់ទាញក្លិបធំៗជាច្រើន និងបានធ្វើឲ្យ Brighton ផ្តល់កុងត្រាថ្មីរយៈពេល៤ឆ្នាំដល់រូបគេ កាលពីរដូវកាលមុន។
កិច្ចសន្យាថ្មីនេះ ធ្វើឲ្យក្លិប Brighton ស្ថិតក្នុងទីតាំងចរចាដ៏រឹងមាំនៅរដូវក្តៅនេះ ហើយគេបានយល់ឃើញថា ពួកគេបានច្រានចោលសំណើដេញថ្លៃ២លើកពី Arsenal មុនពេលឈានដល់ការព្រមព្រៀងគ្នាក្នុងចំណោមការចាប់អារម្មណ៍ពីក្លិបជាច្រើនផ្សេងទៀតក្នុង Premier League៕
ប្រភពព័ត៌មាន៖ Sky Sports