បរទេស៖ Memphis Depay បានលើកឡើងថាឱកាសលេងរួមក្រុមជាមួយ Lionel Messi ជាក្តីសុបិន្តក្លាយជាការពិតមួយ បន្ទាប់ពីរូបគេបានបំពេញការផ្ទេរពីក្លឹបប Lyon ទៅកាន់ក្លឹប Barcelona។

Memphis Depay (@Memphis) | Twitter

ខ្សែប្រយុទ្ធអន្តរជាតិហូឡង់រូបនេះបាន​បង្ហាញខ្លួនផ្លូវការ​ក្នុង​​នាមជាសមាជិកថ្មីរបស់ក្លឹបយក្សកាតាឡាន់កាលពីថ្ងៃព្រហស្បតិ៍ដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃយុទ្ធនាការ រដូវ​កាល​២០២០-២០២១។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៏ពិតថាកំពុងរង់ចាំចូល​លេងយ៉ាងអន្ទះ​សារក្នុង​ការ​ចូលរួម ធ្វើការជាមួយ​ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យ។

Memphis Depay: “Chơi với Messi là một giấc mơ đối với tôi”

 

 

Depay រំពឹងថានិងទទួលបានបទពិសោធន៏បន្ថែមទៀតពីវីរៈបុរសដែលបានជួយអោយអាហ្សង់ទីនឈ្នះពាន Copa America កាលពីដើមខែកក្កដាក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រ៣ដងរយៈពេល៦ឆ្នាំចុងក្រោយនេះ ជាមួយនិងក្តីរំពង​ថា​កីឡាករវ័យ៣៤ឆ្នាំ និងមានឪកាសឈ្នះពានបាល់មាសជាបន្ថទៀតនា ពេលអនាគត។ អតីតកីឡាករ Man Utdរូបនេះបានបញ្ជាក់បន្ថែមថា គាត់ជាកីឡាករដ៏ឆ្នើម បំផុតនៅលើពិភពលោក ហើយយើង​រាល់គ្នា​បាន​ឃើញ​ពីសមត្ថភាពរបស់គាត់កាលពីពីពេលថ្មីៗនេះក្នុងព្រឹត្តការណ៏ Copa Americaដូច្នេះដែរ៕

 

ប្រភពព័ត៍មាន៖ Goal