បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី RAI Sport បានអោយដឹងថាលោក Carlo Ancelotti ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមអធិរាជស Real Madrid បានស្នើសុំអោយក្លឹបជម្រុញការផ្ទេរយកខ្សែការពារជើងចាស់ Giorgio Chiellini មករួមក្រុមសម្រាប់រដូវកាលក្រោយ។
គួរបញ្ជាក់ថាខ្សែការពារកណ្តាលវ័យ ៣៦ ឆ្នាំនៅតែបង្ហាញទម្រង់លេងល្អសម្រាប់ក្លឹបក្រោយចំណាយពេល១៦រដូវកាល ជាមួយJuventus និងជួយពួកគេឈ្នះពានSerieA រហូតដល់ទៅ ៩រដូវកាលជាប់ៗគ្នា។Chielliniក៏បានរួមចំណែកដ៏ខាន់ផងដែរសម្រាប់ភាពជោគជ័យរបស់ក្រុមអសូរីអ៊ីតាលីក្នុងព្រឹត្តិការណ៏លើកពានអឺរ៉ូឆ្នាំ ២០២០ នៅឯកីឡដ្ឋាន Wembleyផងដែរ ។ ទោះបីជាបង្ហាញសមត្ថភាពជួយក្រុមនិងជម្រើសជាតិបានច្រើនបំផុត ប៉ុន្តែរូបគេបច្ចុប្បន្នបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន(Free transfer) ក្រោយពីកិច្ចសន្យារបស់Chiellini ជាមួយ Juventus បានឈានដល់ទី បញ្ចប់ចាប់តាំងពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ មកម្លេះ។
Chiellini បានផ្ទេរមកកាន់ទឹកដីទីក្រុង Turin ក្នុងឆ្នាំ ២០០៥ ពីក្រុម Fiorentina ក្រោយចំណាយពេលត្រឹមតែ១រដូវកាល ក្រោយចាកចេញពី Livorno ។ ជាមួយ Juventus ខ្សែការពារជើងចាស់រូបនេះចូលលេងបានសរុប ១,៧៨៦ នាទីកាលពីរដូវកាលមុនពោលគឺសរុប២៥ ប្រកួត ។ លើសពីនេះទៀតប្រធានក្រុមអសូរីចូលលេង លេង ៥ ដងក្នុងចំណោម ៧ ប្រកួតរនៅព្រឹត្តិការណ៏ពានរង្វាន់ទ្វីបអឺរ៉ុបដែលក្នុងនោះចាប់ផ្តើមជម្រើស១១នាក់ដំបូងចុងក្រោយគឺចូលលេងបាន ៤ដងគិតដល់វគ្គផ្តាច់ព្រ័ត្រ៕
ប្រភពព័ត៍មាន៖ Besoccer