បរទេស៖ ក្រុមបិសាចក្រហម Manchester United មិនមានគម្រោងអនុញ្ញាតឱ្យ Daniel James ចាកចេញពីក្លឹបនៅរដូវក្តៅនេះទេ។

ខ្សែប្រយុទ្ធអន្តរជាតិវេលស៍រូបនេះបានព្យាយាមតស៊ូ ដើម្បីក្លាយជាផ្នែកមួយនៃគម្រោងរបស់ Ole Gunnar Solskjaer ប៉ុន្តែក្រោយពីការមកដល់របស់ Jadon Sancho ត្រូវបានគេរំពឹងថាពេលវេលារបស់ James នៅទឹកដី Old Trafford អាចនឹងដល់ទីបញ្ចប់ហើយ។ ជាលទ្ធផល James ត្រូវបានគេជឿជាក់ថាអាចនឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ ដោយ Leeds United និង Brighton & Hove Albion សុទ្ធតែបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះ។

ទោះបីជាយ៉ាងណាក៏ដោយសារព័ត៍មាន The Sun បានរាយការណ៍ថាលោក Solskjaer មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យកីឡាករវ័យ ២៣ ឆ្នាំរូបនេះចាកចេញដោយសារបញ្ហារបួសរបស់ Marcus Rashford ដែលអាចធ្វើឲ្យគាត់ខកខានមិនបានមួយចំណែកនៃដើមរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
