បរទេស៖ កីឡាការិនី​លើក​ទម្ងន់ Hidilyn Diaz បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​កាលពីថ្ងៃ​ចន្ទ នៅពេល​ដែល​នាង​បានក្លាយ​ជា​អត្តពលិក​ដំបូង​គេ​មក​ពី​ប្រទេស​ហ្វីលីពីន ដែល​បាន​ឈ្នះមេដាយមាស​អូឡាំពិក​។

ម្ចាស់​មេដាយប្រាក់​ពី​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១៦ ក្នុង​ទីក្រុង Rio រូបនេះ បាន​សម្រេច​ក្តី​សុបិន​របស់​នាង​ក្នុង​វិញ្ញា​សា​លើក​ទម្ងន់​៥៥​គីឡូម៉ែត្រ ផ្នែកនារី នាពហុកីឡដ្ឋាន Tokyo International Forum ក្រោយពី​បាន​បំ​បែកកំណត់ត្រា​ផ្ទាល់ខ្លួន ដើម្បី​យកឈ្នះ​​កំណត់ត្រា​ពិភព​លោកគឺកីឡា​ការិនីចិន Liao Qiuyun ដែល​បាន​ឈ្នះមេដាយ​ប្រាក់​។ ស្រប​ពេល​ដែល Liao កំណត់​គោលដៅលើ​ទម្ងន់​២២៣​គីឡូក្រាម ដែលតិច​ជាង​គំណត់ត្រា​ពិភព​លោក​របស់​នាង​ត្រឹម​តែ​៤គីឡូក្រាម Diaz ត្រូវ​លើក​ឲ្យ​បាន​១៧​គីឡូក្រាម ដើម្បី​ទទួល​ជ័យ​ជម្នះ ពោល​គឺ​ច្រើន​ជាង​កំណត់ត្រា​ផ្ទាល់​ខ្លួន​របស់​នាង​ចំនួន​៥គីឡូក្រាម​។

Tokyo 2020 Olympics – Weightlifting – Women’s 55kg – Group A – Tokyo International Forum, Tokyo, Japan – July 26, 2021. Hidilyn Diaz of the Philippines in action. REUTERS/Edgard Garrido

ស្រប​ពេល​ជាមួយ​គ្នា​នេះ កីឡា​ការិនី​កាហ្សាក់ស្ថាន Zulfiya Chinshanlo បាន​ឈ្នះដាយ​សំរឹទ្ធ​។ កីឡាការិនី Diaz បាន​ឲ្យដឹងថា៖​ «នេះ​គឺ​ជា​រឿង​ដែលមិនគួរ​ឲ្យ​ជឿ​។ នេះ​ជា​សុបិន​ដែលក្លាយ​ជា​ការពិត»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia