បរទេស៖ ក្លឹប Manchester United ត្រូវបានគេជឿជាក់ថាបានត្រៀមទឹកប្រាក់ចំនួន៤៥លានផោនសម្រាប់ការនាំយក Saul Niguez មកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះ។
ជាមួយនឹងភាពមិនប្រាកដវិជ្ជមានអំពីអនាគតរបស់ Paul Pogba នៅទឹកដី Old Trafford ក្រុមរបស់លោក Ole Gunnar Solskjaer គ្រោងនាំយកខ្សែបម្រើថ្មីម្នាក់អោយបានមុនទីផ្សាររដូវក្តៅនេះបិទបញ្ចប់។ Saul បានប្រាប់ក្លឹប AT Madrid ថារូបគេចង់ចាកចេញនៅរដូវក្តៅនេះ ដោយកាលកន្លងទៅមានពាក្យចរចាមរាមថាក្លឹប Barcelona និង AT Madrid មានគម្រោងផ្លាស់ប្តូរកីឡាករគ្នា ដោយ Barcelona ចង់នាំយក Saul Niguez ទៅកាន់ទឹកដី Camp Nou និងអោយ Griezmann មកកាន់ក្លឹប AT Madrid វិញ។
ទោះបីជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងត្រូវបានបរាជ័យដោយសារតែថ្លៃប្រាក់ឈ្នួលរបស់កីឡាករ ខណៈបើយោងទៅតាមសារព័ត៍មាន Daily Mail បានអោយដឹងថាក្លឹប Manchester United បានត្រៀមខ្លួនរួចស្រេចក្នុងការចុះកុងត្រានាំយក Saul Niguez ទៅកាន់ក្របខណ្ឌ Premier League នៅរដូវក្តៅនេះ។ ក្លឹប Manchester United គឺមានទំនុកចិត្តថានឹងអាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះក្នុងរង្វង់ទឹកប្រាក់ប្រមាណ៤៥លានផោន ប៉ុន្តែទោះបីជាយ៉ាងណាមានក្លឹបធំៗនៅអង់គ្លេសដ៏ទៀតដូចជា Chelsea និង Liverpool ក៏បានបង្ហាញចំណាមលើខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះគ្នា៕
ប្រភពព័ត៍មាន៖ Sportsmole